ព័ត៌មានជាតិ
អាជ្ញាធរនិងពលរដ្ឋច្បារអំពៅស្រុះគ្នាពាក់ម៉ាស់ ការពារកូវីដ១៩
អាជ្ញាធរនិងប្រជាពលរដ្ខខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ស្រុះគ្នាពាក់ម៉ាស់និងសំអាតខ្លួនដើម្បីទប់ស្កាត់កូវិដ១៩។ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានចុះផ្សព្វផ្សាយតាមសហគមន៍ និងសារធារណៈ នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល។
លោកចេង មុនីរ៉ា បាននាំយកម៉ាស់ អាល់កុល និងជែល ផ្តល់ដល់បងប្អូនប្រជាពលរដ្ឋ គឺលោកអភិបាលខណ្ឌបានកោតសសើដល់ប្រជាពលរដ្ឋបាននាំគ្នាពាក់ម៉ាស់គ្រប់ៗគ្នា។

លោកអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថាលោកមានក្តីរំភើបពេលបានឃើញប្រជាពលរដ្ឋលោកបានចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ដោយម្នាក់ៗនាំគ្នាពាក់ម៉ាស់ ហើយតាមបណ្តាខ្នងផ្ទះមានដាក់សាប៊ូនិងអាកុល ជែលសម្រាប់លៀងដៃ។
ដោយឡែកនៅតាមបណ្តាផ្សារ ពិសេសផ្សារច្បារអំពៅគឺគណះកម្មការផ្សារបានដាក់កម្លាំងពិនិត្យកំដៅនិងបានណែនាំឲ្យអ្នកលក់ដូរព្រមទាំងអ្នកចូលទៅទិញម្ហូបអាហារគឺត្រូវពាក់ម៉ាស់ហើយអ្នកមិនពាក់ម៉ាស់ សន្តិសុខផ្សារមិនអនុញាតិឲ្យចូលឡើយ។
លោកចេង មុនីរ៉ា បានបញ្ជាក់ថាចំពោះទីតាំងភោជនីយ៍ដ្ឋាននា នាត្រូវឲ្យមានអាកុលសម្រាប់លាងដៃហើយ មានគម្លាតពី គ្នាទៀតផង។

ទាក់ទិននិងការចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ខាងលើនេះលោក សាន់ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅមកដល់ថ្ងៃនេះគឺបងប្អូនអាជីវករផ្ទាល់លោកបានចូលរួមទប់ស្កាត់ចំពោះជនណាដែលមិនព្រមពាក់ម៉ាស់។
ប្រសិនបើមិនបានពាក់ម៉ាស់គឺបងប្អូនអាជីវករលោកស្រែកប្រាប់ឬមិនឲ្យចូលផ្សារ។បើពុំមានម៉ាស់គឺបងប្អូនអាជីវករហុចម៉ាស់ឲ្យពាក់ទៀតផង។
លោក សាន់ ប៊ុន ណា បញ្ជាក់ថាបច្ចុប្បន្ននេះគឺទាំងអាជីវករក៏ដូចជាភ្ញៀវចូលទិញអីវ៉ាន់ ម្នាក់ៗសុទ្ធតែពាក់ម៉ាស់គ្រប់ៗគ្នាទាំងអស់៕

អត្ថបទ៖នរា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


