Connect with us

ព័ត៌មានជាតិ

​ក្រសួង​អប់រំ ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ កីឡា​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួង​អប់​រំ​យុវជន​ និង​ កីឡា ស្នើ​សុំ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម ក្លិប​ហាត់​ប្រាណ និង​ផ្អាក​ការលេង​កីឡា​ ឬ ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ជាបណ្តោះ​អាសន្ន​ នៅ​រាជធានីភ្នំពេញ ខេត្តកណ្ដាល​ និង​ក្រុង​ព្រះសីហនុនៃខេត្តព្រះសីហនុ។

ក្រសួង​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​សារ​ស្ថាន​ភាព​នៃ​ការ​ចម្លង​ក្នុង​សហគមន៍​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ លក្ខណៈទ្រង់​ទ្រាយ​ធំ​ និង​ដើម្បី​ជៀស​វាង​ការរីករាលដាល​ក្នុង​សហគមន៍ ទ្រង់ទ្រាយ​ធំ​ទើប​ក្រសួងស្នើ​សុំផ្អាក។

ក្នុងនោះផងដែរ ការ​ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្មក្លិបហាត់ប្រាណ​ ការលេង​កីឡា​ ឬ ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ជាបណ្តោះអាសន្ន​សិននេះ​ គឺ​ចាប់​ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី លើក​លែង​តែការ​ប្រកួត​កីឡា​ ដែល​ការ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ នេះ​បើតាម​លិខិតរបស់​ក្រសួងអប់រំដែលកម្ពុជាថ្មីទទួលបាន៕

កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម