Connect with us

ព័ត៌មានជាតិ

ត្រឹមមួយថ្ងៃ ខេត្តព្រះសីហនុ មានអ្នកឆ្លង​កូវីដ ៦ នាក់

បានផុស

នៅ

ត្រឹមតែរយៈពេល ១ ថ្ងៃក្រសួងសុខាភិបាលរកឃើញករណីឆ្លងរហូតដល់ទៅ ៦ នាក់ នាក់ផ្សេងទៀត នៅខេត្តព្រះសីហនុ បន្ទាប់ពីករណីស្ត្រីជនជាតិចិន ២ នាក់ ដែលបានចេញពីភ្នំពេញហើយរកឃើញករណីវិជ្ជមានកាល​ពី​ម្សិលមិញ។

អ្នក​ឆ្លង​កូវីដទាំង ០៦ នាក់ នៅ​ខេត្ត​ព្រះសីហនុមាន៖

– ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-ស្ត្រីជនជាតិចិនអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

– បុរសជនជាតិចិន អាយុ ៣២ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-បុរសជនជាតិចិនអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-បុរសជនជាតិចិនអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-បុរសជនជាតិចិនអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ករណីថ្មីដែលកើតមានឡើងនៅខេត្តព្រះសីហនុ បន្ទាប់ពីនារីជនជាតិចិនពីររូប ដែលបានធ្វើដំណើរចេញពីភ្នំពេញ ទៅក្រុងព្រះសីហនុ ហើយរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ម្សិលមិញ។

អាជ្ញាធរ​ខេត្តព្រះសីហនុ​បានបង្ហាញអត្តសញ្ញាណស្រ្តីចិនពីរនាក់​ដែលឆ្លងកូវីដ ១៩ ហើយ​ជា​ករណី​រកឃើញ​លើក​ដំបូង​នៅ​ខេត្តព្រះសីហនុ។

ស្រ្តីចិនទីមួយ​មានឈ្មោះ ZHANG SHUANG កាន់លិខិត​ឆ្លងដែនលេខ EG 0682655 មានអាយុ៣៥ឆ្នាំ ​ស្នាក់នៅ​បន្ទប់​លេខ ១១០៣ នៅជាន់​ទី ១១ នៃ​សណ្ឋាគារ​ជិនប៉ីព័រអុី។

ស្រ្តីម្នាក់ទៀតមានឈ្មោះ MA CHONG CHONG កាន់លិខិតឆ្លងដែន​លេខ E 43459534 ស្នាក់នៅបន្ទប់​លេខ ១២០២ ជាន់ទី ១២ នៃ​សណ្ឋាគារហ័ងហ្គ័នជាយឺ។

ជាវិធានការ អាជ្ញាធរ​ខេត្តព្រះសីហនុ​បានបញ្ជា​ឲ្យ​បិទទីតាំង​សណ្ឋាគារ​ទាំង​ពីរ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ភ្ញៀវ​ថ្មី​ចូលស្នាក់នៅ ហើយ​ក៏​មិន​អនុញ្ញាតិ​ឲ្យ​ភ្ញៀវកំពុងស្នាក់នៅចាកចេញ​ពី​បន្ទប់​សណ្ឋាគារ ដោយ​គ្មានការ​អនុញ្ញាតិ​ពី​សមត្ថកិច្ច៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម