ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ កម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រវគ្គទី ១ នឹងត្រូវប្រឡងបញ្ចប់ទូទាំងប្រទេសនៅខែឧសភានេះ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ ឧសភា នេះថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវគ្គទី ១ នឹងត្រូវប្រឡងបញ្ចប់នៅទូទាំងប្រទេសក្នុងខែឧសភា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីបានបើកវគ្គកាលពីពាក់កណ្ដាលខែមករា ឆ្នាំ ២០២៤ កន្លងទៅ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយគិតត្រឹមថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៧ ៤៩៣ នាក់ (ស្រី ១២ ៨៧១ នាក់) ក្នុងនោះមានសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុបចំនួន ១៧ ៧៧០ នាក់ (ស្រី ៥ ៨១៩ នាក់) ស្មើនឹងចំនួន ៨០៥ ថ្នាក់ បន្ទាប់ពីបានបើកវគ្គសិក្សាជាលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ ដោយសិក្សាលើវិស័យសំណង់, អគ្គិសនី និងថាមពល , អេឡិចត្រូនិក ,កម្មន្តសាល ,មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា ,សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ, ទេសចរណ៍, និងកសិកម្ម និង កសិ-ឧស្សាហកម្ម និងសិស្សធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គចំនួន ៣ ៩០៩ នាក់ ស្រី ៨៨៤ នាក់។
លោក កត្តា អ៊ន បានបន្ថែមថា សម្រាប់នៅរាជធានីភ្នំពេញ ការប្រឡងបញ្ចប់វគ្គទី ១ សិស្សកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស C1 ធ្វើឡើងទៅតាមពេលវេលាដូចជាខាងក្រោមនៅថ្ងៃទី១៥ ឧសភា ធ្វើនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ( NTTI) វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI) វិទ្យាស្ថានបច្ចេកទេស ហ្សីវេសេ (JVC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។ ថ្ងៃទី២០ ឧសភា នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានសហគ្រិនភាព និង នវានុវត្តន៍ (NIEI)។ ថ្ងៃទី ២៧ ឧសភា នៅវិទ្យាស្ថាន ពហុបច្ចេកទេសកម្ពុជា (NPIC) និង វិទ្យាស្ថានពាណិជ្ជសាស្ត្រ (NIB)។ លោកបានបញ្ជាក់ថា សិស្សប្រឡងជាប់ នឹងមានការងារធ្វើ និងប្រាក់ចំណូលសមរម្យ។

លោក កត្តា អ៊ន សូមអំពាវនាវដល់យុវជនមកចុះឈ្មោះចូលរៀនឱ្យបានច្រើនបន្ថែមទៀត ព្រោះថាការចុះឈ្មោះរៀនគឺមិនមានការបង់ប្រាក់ទេ ហើយសាលាថែមទាំងជួយសម្រួលកន្លែងស្នាក់នៅជូនសម្រាប់អ្នកគ្មានកន្លែងស្នាក់នៅ។ ចំណែកអ្នកមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយពេលរៀនចប់មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យចិញ្ចឹមខ្លួនឯង និងជួយផ្គត់ផ្គង់ក្រុមគ្រួសារបានកាន់តែប្រសើរបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


