ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងពីមូលហេតុ ដែលជាកូរ៉េយល់ថា កម្ពុជាជាប្រទេសអំណោយផល ក្នុងការវិនិយោគនាពេលនេះ
ថ្លែងក្នុងសិន្និសិទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសកូរ៉េខាងត្បូង នារាត្រីថ្ងៃទី១៨ ខែឧសភា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា មានមូលហេតុជាច្រើន ដែលថ្នាក់ដឹកនាំនយោបាយ និងធុរជននៅកូរ៉េយល់ថា កម្ពុជាជាប្រទេសដែលអំណោយផលក្នុងការវិនិយោគនាពេលនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកយកនូវមូលហេតុមួយចំនួន ថា គ្រប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែបានព្យាករថានៅឆ្នាំ២០២៤ នេះ កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានកម្រិតខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ គឺអាចលើស៦% ដែលនេះជាទឡ្ហីករណ៍មួយជំរុញឱ្យថ្នាក់ដឹកនាំនយោបាយ និងធុរជននៅកូរ៉េយល់ថា កម្ពុជាជាប្រទេសគួរជាទីទាក់ទាញសម្រាប់ការរកស៊ី។
ម្យ៉ាងវិញទៀតវិនិយោគិននៅកូរ៉េ ក៏ដូចជាថៅកែនៅកូរ៉េ សុទ្ធតែបានពោលសរសើរពលករខ្មែរ ថាស្វិតស្វាញ ស្លូតបូត មានចរិកល្អ មិនសំចៃកម្លាំង។ ទាំងនេះហើយ ទើបថៅកែកូរ៉េ ក៏អាចយល់ឃើញថា នៅកម្ពុជាមានប្រជាជនក្មេង មានថាមពល ដែលអាចជំរុញឱ្យពួកគាត់មកដាក់ទុនវិនិយោគនៅកម្ពុជា។

មូលហេតុមួយទៀត គឺអ្នកវិនិយោគទុន ត្រូវការស្ថិរភាពនយោបាយ និងសន្តិភាពយូរអង្វែង។ រីឯប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ក៏មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបបានលេចចេញជារូបរាងនៅលើទឹកដីកម្ពុជា ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ ផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ) ហើយនៅពេលខាងមុខក៏មានព្រែកជីកហ្វូណនតេជោ ដែលផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនផ្លូវទឹក។ លើសពីនេះទៅទៀត នៅក្នុងគ្រានេះទឹកដីកម្ពុជាត្រូវបានគ្របដណ្តប់ដោយការចូលជាធរមានសឹងដំណាលគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មរសេរីកម្ពុជា-កូរ៉េ អាស៊ានកូរ៉េ និង RCEP ដែលជាចំណុចមួយធ្វើឱ្យប្រទសកម្ពុជាមានភាពទាក់ទាញក្នុងការវិនិយោគ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


