ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២៥នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ៨នាក់ និង យកសំណាកទៅធ្វើតេស្តជាង១៥០០នាក់
គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុមានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩និងបានយកសំណាកអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តចំនួន១៥៦២នាក់ស្រី៥០៣នាក់។
យោងតាមសេចក្តីអំពាវនាវរបស់សាលាខេត្តព្រះសីហនុចុះថ្ងៃទី២៥កុម្ភៈនេះបានឲ្យដឹងថា រដ្ឋបាលខេត្តបានបិទទីតាំងចំនួន៦កន្លែងរួមមានសណ្ឋាគារ និងអគារស្នាក់នៅហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកក្នុងការស្វែងសំណាកសង្ស័យកាន់តែច្រើនឡើងៗ។

រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់ប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវឲ្យអនុវត្តវិធានការ៣ការពាររួមមានពាក់ម៉ាស លេងដៃជាមួយសាប៊ូ ជែលឬទឹកអាកុលនិងរក្សាគម្លាតសុវត្តិភាពបុគ្គលពី១ម៉ែត្រកន្លះឡើងទៅនិង៣កុំដោយទី១កុំទៅកន្លែងណាដែលមានមនុស្សកកកុញច្រើន ទី២កុំទៅកន្លែងដែលមានបិទជិតនិងប្រើម៉ាស៊ីនត្រជាក់និងទី៣កុំអោបនិងចាប់ដៃគ្នាដើម្បីការពារកុំឲ្យឆ្លងរីករាលដាលលក្ខណៈទ្រង់ទ្រាយធំចូលសហគមន៍៕
ដោយ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


