Connect with us

ព័ត៌មានជាតិ

ប្រទះឃើញវត្តមានសត្វព្រៃជាច្រើនប្រភេទ ថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់ទេសភាពភ្នំថ្មកំបោរ

បានផុស

នៅ

បើ​យោង​តាម​ក្រសួង​បរិស្ថាន​នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ បាន​ឱ្យ​ដឹង​ថា វត្តមានសត្វព្រៃជា​ច្រើនប្រភេទ​ត្រូវ​បាន​ប្រទះ​ឃើញ​ ដែលត្រូវ​បាន​​ថត​ជាប់​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​នៅ​តំបន់​ទេសភាព​ភ្នំថ្ម​កំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជំនាញ​ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និង​រុក្ខជាតិប្រចាំកម្ពុជា (FFI) បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា វត្ត​មាន​សត្វ​ព្រៃ​ដែល​បាន​ថត​ជាប់​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​នោះ សុទ្ធសឹងតែ​ជា​ថនិកសត្វ​ប្រភេទ​មាន​ដោយ​កម្រ និង​ប្រភេទមាន​ដោយបង្គួរទាំងនោះរួមមាន កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។

ប្រទេស​កម្ពុជា ​មាន​ភ្នំថ្ម​កំបោរ​យ៉ាង​ច្រើន ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះ មានសារៈ​សំខាន់យ៉ាង​ខ្លាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយ​វាក៏​ជា​ជម្រក​ធម្មជាតិ​សម្រាប់​ប្រភេទ​សត្វព្រៃជាច្រើនផងដែរ។

គួរជម្រាបថា កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ មន្រ្តីជំនាញ​ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និង​រុក្ខជាតិប្រចាំកម្ពុជា(FFI) សហការ​ជា​មួយ​រដ្ឋបាល​ខេត្តបាត់ដំបង អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន បាន​ចុះដាក់​ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង ៣០គ្រឿង នៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

អាជ្ញាធរខេត្តបាត់ដំបងប្រកាស ត្រៀមរៀបចំទីទួលសុវត្ថិភាពជូនពលរដ្ឋ ខណៈកម្ពស់ទឹកបន្តកើនឡើងជិតដល់កម្រិតឱ្យប្រុងប្រយ័ត្ន

សេដ្ឋកិច្ច៥៦ នាទី មុន

ការនាំចេញកសិផលកម្ពុជា ឆមាសទី១ កើនឡើងជិត ៦០ ភាគរយ ជាកំណើនមិនធ្លាប់មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជាទទួលរងឥទ្ធិពលព្យុះ «ហ្គ្សាមី» បណ្ដាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកឃួង ស្រេង ៖ ជា​ឃោសនិក​មួយ​រូប​ ត្រូវ​ស្វែងយល់​និង​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបគ្រឿងញៀនបានជិត១០Kg

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់​១១​នាក់ បាត់ខ្លួន៣០នាក់ ក្នុង​ហេតុការណ៍​បាក់​ស្ពាន​នៅ​ចិន​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង

ព័ត៌មានជាតិ១៧ ម៉ោង មុន

អស់រយៈពេល៨ថ្ងៃហើយ​ ឧទ្ធម្ភាគចក្រដែលបាត់ដាន ពុំទាន់មានតម្រុយនៅឡើយទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជាទទួលរងឥទ្ធិពលព្យុះ «ហ្គ្សាមី» បណ្ដាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពានស្ទឹងមានជ័យ ដែលជាជម្រកជនអនាថាប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ចូ បៃដិន ​ថា​ សុខចិត្តបោះបង់អំណាច​នៅពាក់​កណ្តាលអាណត្តិ​​ឱ្យ​អនុប្រធានាធិបតី កាម៉ាឡា ហារីស

Sokha Hotels

ព័ត៌មានពេញនិយម