Connect with us

ព័ត៌មានជាតិ

សម្ដេចធិប​តី ប្រាប់បរទេសថា ទីតាំងរៀបចំមហាសន្និបាត JCI នាថ្ងៃនេះ កាលជាង២០ឆ្នាំមុន ជាសមរភូមិសង្គ្រាម

បានផុស

នៅ

នាល្ងាចថ្ងៃទី០៦ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ភ្ញៀវបរទេស និងអ្នកអញ្ជើញចូលរួមក្នុងមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលរៀបចំនៅខេត្តសៀមរាបថា ទីតាំងរៀបចំកម្មវិធី នាថ្ងៃនេះ កាលជាង២០ឆ្នាំមុន ជាសមរភូមិសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក វាយប្រហាគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បន្តថ្លែងប្រាប់ភ្ញៀវបរទេស និងអ្នកចូលរួមជាង៣ពាន់នាក់ដែលមកពីជាង៥០ប្រទេសថា បើកម្ពុជាគ្មានសន្តិភាពទេ នៅរាត្រីនេះ គឺមិនអាចរៀបចំមហាសន្និបាតនេះបានឡើយ ហើយក៏មិនអាចអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនដូចសព្វថ្ងៃឡើយ។

សម្ដេចធិបតី បន្ថែមថា ក្នុងពេលកម្ពុជាជួបបញ្ហាសង្គ្រាម គឺបានបង្កការគំរាមកំហែង និងផលប៉ះពាល់ខ្លាំងបំផុតដល់យុវជន។ ទោះជាយ៉ាងណាយុវជន បានក្លាយជាសរសរទ្រូងនៃគោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចប្រមុខរដ្ឋាភិបាល ពន្យល់ គោលនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺផ្ដោតទៅលើការចចារ បានផ្ដល់ឱ្យភាគីដែលធ្លាប់តែប្រយុទ្ធគ្នា ទទួលយកបាន និងរួមរស់ជាមួយគ្នាដោយលែងប្រយុទ្ធគ្នា។

ថ្លែងនៅលើទីតាំងអតីតសមរភូមិសង្គ្រាម ដែលសព្វថ្ងៃជាតំបន់ដែលមានសន្តិភាពពេញលេង និងជាទីកន្លែងទេសចរដ៍ពេញនិយម សម្តេច ហ៊ុន ម៉ាណែត ថ្លែងថាសម្ដេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបដែលជាទីប្រជុំនៃប្រវត្តិសាស្ត្រ និង វប្បធម៌របស់កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម