ព័ត៌មានជាតិ
ប្រឡាយព្រែកហូរ បញ្ចៀសជន់លិចទីក្រុងភ្នំពេញ និងខេត្តកណ្តាល សម្រេចសាងសង់បាន ៩៥%
លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលបានឱ្យដឹងថា ការសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅបានសាងសង់រួចរាល់ ៩៥% ហើយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសអមដំណើរលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចុះពិនិត្យវឌ្ឍនភាពការសាងសង់ប្រឡាយព្រែកហូរកាលពីថ្ងៃទី ១០ មិថុនា លោក ប្រាក់ ឡាក់ បានឲ្យដឹងថា ប្រឡាយព្រែកហូរមានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកនាររដូវវស្សា ពិសេសបញ្ជៀសជំនន់ទឹកភ្លៀងដែលជារៀងរាល់ឆ្នាំ ក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹង និងរាជធានីភ្នំពេញ តែងតែទទួលរងនៅផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសរដ្ឋបាលក្រុងតាខ្មៅ ត្រូវធ្វើការណែនាំនិងទប់ស្កាត់ប្រជាពលរដ្ឋ កុំមានការសាងសង់សំណង់អណាធិបតេយ្យ ឬលក់ដូរនៅតាមមាត់ប្រឡាយ ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព ពិសេសប៉ះពាល់ដល់គុណភាពរបស់ប្រឡាយ។
ការងារស្តារប្រឡាយព្រែកហូរមានប្រវែង ៣,៥ គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ និងទី ២ ស្តារប្រឡាយព្រែកហូរដដែលប្រវែង ៣,៧ គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


