ព័ត៌មានជាតិ
អាជ្ញាធរក្នុងសង្កាត់ចំនួនបី ក្នុងខណ្ឌច្បារអំពៅ អះអាងថា ម្ចាស់ដើមការពន្យាពេលរៀបពិធីមង្គលការកូនរបស់ខ្លួន
ពលរដ្ឋម្ចាស់ដើមការ ក្នុងសង្កាត់ចំនួនបី ក្នុងខណ្ឌច្បារអំពៅ បានប្រកាសផ្អាកពិធីមង្គលការកូនប្រុសស្រីរបស់ខ្លួន ដោយខ្លួនដោយសារការឆ្លងរីករាលដាលនៃកូវីដ១៩ ក្នុងសហគមន៍។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងតាមរយះទូរសព្ទ័នារសៀលថ្ងៃទី២៧ខែកុម្ភៈនេះថា ខណៈដែលជំងឺកូវិដ១៩កំពុងឆ្លងរាលដាលដល់សហគមន៍នាព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈនេះគឺលោក ចេង មុនីរ៉ា អភិបាលខណ្ឌនៃគណះអភិបាលខណ្ឌច្បារអំពៅលោកពុំបានហាមឃាត់ឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍នោះទេ។ហើយបើសិនជាមានគឺត្រូវអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលឲ្យរៀបចំជាគម្លាតហើយក្នុងនោះសម្រាប់ភ្ញៀវមួយតុមាន១០នាក់គឺត្រូវកាត់បន្ថយឲ្យនៅ៥នាក់នឹងមានដាក់អាកុលសម្រាប់លាងដៃទៀតផង។

លោកចៅសង្កាត់ច្បារអំពៅទី១បានបញ្ជាក់ទៀត ក្នុងនោះសង្កាត់របស់លោកពុំមានពិធីរៀបអាពាហ៍ពិពាហ៍ឡើយតែបើមានគឺអាជ្ញាធរនឹងចុះទៅណែនាំឲ្យគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលជាកំហិត។
ដោយឡែកលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២វិញបានឲ្យដឹងដែរថា ក្នុងមូលដ្ឋានរបស់លោកនាប៉ុន្មានថ្ងៃនេះពុំមានពិធីរៀបអាពាហ៍ពិពាហ៍ឡើយ។បើមានគឺមានតែពិធីបុណ្យសព លោកអនុប្រធានភូមិដើមស្លែងឈ្មោះសុខ ភារ៉ា អាយុ៦៥ឆ្នាំដែលបានទទួលមរណះភាព ដោយជំងឺកាលពីយប់ថ្ងៃទី២៦ខែកុម្ភះនេះ។ប៉ុន្តែក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រមទាំងញាតិមិត្តបានទៅចូលរួមដែរតែមិនសូវហ៊ាននៅក្បែៗគ្នាពិសេសភាគច្រើនមិនបាននៅហូបបាយដែលម្ចាស់កម្មវិធីរៀបចំទទួលឡើយគឺគ្រាន់តែចូលបុណ្យហើយចេញទៅវិញបាត់អស់។
ចំពោះសង្កាត់និរោធវិញ លោក អ៊ុង រ៉ូន ចៅរងទី១ សង្កាត់និរោធ៍ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧នេះថា នៅប៉ុន្មានថ្ងៃនេះក្នុងមូលដ្ឋានសង្កាត់និរោធ៍របស់លោកគឺមានកម្មវិធីរៀបចំអាពាហ៍ពិពាហ៍២រោងដែរ ប៉ុន្តែម្ចាស់កម្មវិធីបានសម្រេចផ្អាកដោយខ្លួន ពុំមានអាជ្ញាធរណាទៅហាមឃាត់គាត់នោះទេ ព្រោះគាត់ខ្លាចឆ្លងជំងឺកូវិដ១៩ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តព្រៃវែងកាលពីថ្ងៃទី១៧ ខែកុម្ភះកន្លងទៅបង្កឲ្យការភ័យខ្លាចដល់ភ្នំពេញ ព្រោះមានការឆ្លងទ្រង់ទ្រាយធំពេក។
លោកចៅសង្កាត់រងបញ្ជាក់ថា មកដល់ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់និរោធកំពុងភ័យខ្លាចការឆ្លងជំងឺកូវិដ១៩នេះដោយម្នាក់ៗសំងំនៅតែក្នុងផ្ទះព្រោះមានការឆ្លងចំនួន២ទីតាំងផងដែរ។ក្នុងនោះមានបុរីហាយតិចនិងបុរីប៉េងហួតបឹងស្នោ៕
អត្ថបទ ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


