Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ កែ គឹមយ៉ាន ឧបត្ថម្ភ​បាល់​ពន្លត់អគ្គីភ័យ​ចំនួន២០០​គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ជួយ​ពន្លត់​អគ្គិភ័យ​​

បានផុស

នៅ

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ថ្ងៃទី២​៧ ​កុម្ភៈ​ឆ្នាំ​២០២១​បាន​ចាត់​តំណាង​ដែលមាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ឺ​ន រដ្ឋា អនុប្រធាននាយកដ្ឋាន​ផែនការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាំយក​បាល់​ពន្លត់អគ្គិភ័យ​ចំនួន ២០០គ្រាប់ ( ធំ​១០០តូច​១០០ ) ឧបត្ថម្ភ​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ជួយ​ពន្លត់អគ្គិភ័យ​ដោយ​គប់​ចូល​ពេល​ភ្លើង​កំពុង​ឆាបឆេះ​តែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈុន ប៊ុន​ទី​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការកងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចា​ក់ថា បាល់​ពន្លត់អគ្គិភ័យ​ចំនួន២០០គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ជួយ​ពន្លត់អគ្គិភ័យ​ហើយ​អាវុធហត្ថ​នឹង​យក​បាល់​អគ្គិភ័យ​នេះ​ទៅប្រើ​ប្រាស់​សម្រាប់​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ពេល​កើតមាន​អគ្គិភ័យ​ម្ដងៗ​នោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា បាល់​អគ្គីភ័យ​នោះគេ​ប្រើប្រាស់​ដូចជា​ដាក់​តាម​រថយន្ត ឬ​នៅតាម​ផ្ទះ​ក៍​បានដែរ ដោយ បាល់​ធំ​មាន​ប្រសិទ្ធិភាព​ជួយ​ពន្លត់​១​គ្រាប់ ទំហំ​៤​ម៉ែត្រ​បួន​ជ្រុង និង​បាល់​តូច​២​ម៉ែត្រ​បួន​ជ្រុង​ដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការរង និង​លោក​វរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យ​ភស្តុភារ តំ​ណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោយពី​ទទួល​នូវ​បាល់​ពន្លត់អគ្គីភ័យ​រួចមក​ក៏បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បាន​ឧបត្ថម្ភ​អំណោយ នាពេលនេះ​ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​ការងារ​ប្រតិបត្តិ​ការណ៍​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​អគ្គីភ័យ​ផ្សេងៗ​ផងដែរ​៕

អត្ថបទ​ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម