ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី៖ រដ្ឋសភាកម្ពុជាបើកទ្វារស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ី
រដ្ឋសភាកម្ពុជាបើកទ្វារស្វាគមន៍ជានិច្ចចំពោះភាគីម៉ាឡេស៊ី ជាពិសេសស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។ នេះគឺជាការគូសបញ្ជាក់របស់ប្រធានរដ្ឋសភាកម្ពុជា ទៅកាន់លោកអគ្គឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍លោកឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំនៃប្រទេសទាំងពីរដែលមានជាង៦០ឆ្នាំមកនេះឱ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ស្របតាមស្មារតីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា។ ពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីដើមឆ្នាំ២០២៤នេះ បានបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈ ដោយបន្តពីថ្នាក់ដឹកនាំចាស់មកថ្នាក់ដឹកនាំថ្មី។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក សាហារូឌីន ប៊ីន អុន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា សម្ដេច ឃួន សុដារី បានសង្កត់ធ្ងន់ថា សភាប្រទេសទំាងពីរ បានមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្នាជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី ដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងពង្រីកបន្ថែមទៀត។ បើតាមការបញ្ជាក់របស់សម្តេច ឃួន សុដារី រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី តាំងពីអាណត្តិទី១ មក និងគួរបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យបានរឹងមាំស៊ីជម្រៅថែមទៀត តាម រយៈក្រុមមិត្តភាពសមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋាន ជាដើម។
ដើម្បីជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់លោក សាហារូឌីន ប៊ីន អុន ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ីប្រចាំនៅកម្ពុជា ជួយជំរុញការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់ តែសកម្ម និងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសហគមន៍អាស៊ាន។

ប្រធានរដ្ឋសភា ក៏បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ត្រង់ចំណុចនេះ សម្ដេច ឃួន សុដារី បានលើកឡើងពីសក្តានុពលជាច្រើនរវាងកម្ពុជា និងម៉ាឡេស៊ី ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទាំងសងខាង នៅក្នុងនោះ កម្ពុជាមានសក្តានុពលសម្រាប់ការផលិតអាហារហាឡាល់ (Halal) សម្រាប់ប្រទេសម៉ាឡេស៊ីនាំចេញទៅក្រៅប្រទេស និងការបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរជាដើម។
លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានគាំទ្រចំពោះការលើកឡើងរបស់ប្រធានរដ្ឋសភាកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ី កន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការតភ្ជាប់បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។

លោកទូត ក៏បានជម្រាបប្រធានរដ្ឋសភាកម្ពុជា ថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាមិត្តដ៏ល្អរបស់ម៉ាឡេស៊ី ហើយថា កម្ពុជាមានតួនាទីដ៏សំខាន់ក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


