Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ឧបត្ថម្ភ​ថ​វិកា​​២០លានរៀលដល់​កម្លាំង​អាវុធហត្ថ ក្នុង​ព្រឹត្តិការ​ណ៏​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន នៅ​បុរី​អង្គរ​ភ្នំពេញ​

បានផុស

នៅ

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​លាន​រៀល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ក្រុមចោរប្លន់ និង​ជំរិត​ មិនបាន​សម្រេច​ក្នុង​បុរី​អង្គរ​ភ្នំពេញ កាលពី​ព្រឹក​មិញ នេះ​បើតាម​ការបញ្ជាក់​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ល្ងាច​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ នេះ មាន​ករណី​ប្លន់ និង​ចាប់ជំរិត​ចំនួន​១​លាន​ដុល្លារ លើ​ជនរងគ្រោះ នៅក្នុង​គ្រួសារ​មួយ ស្ថិតនៅ​បុរី​អង្គរ​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រោយពី​មាន​ទទួលបាន​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា និង​បើក​ប្រតិបត្តិការ​ផ្ទាល់ ក្នុង​បង្ក្រាប​ពួកក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​។ នៅក្នុង​ហេតុ​ការ​នោះ ក្រុម​ឧក្រិដ្ឋជន បាន​ប្រើប្រាស់​កាំភ្លើង​វែង AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ ប៉ុន្តែ​ត្រូវបាន​កម្លាំង​អាវុធហត្ថ ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​


​បើតាម​ប្រភព​មួយចំនួន​បាន​បង្ហើប​ថា ពួកឧក្រិដ្ឋជន​ទាំ​នោះ បាន​រៀប​ផែនការ​ជម្រិត​យកប្រាក់​ចំនួន​១​លាន​ដុល្លារ​ជាមុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ជា​ក្រោយ តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងគ្រោះថ្នាក់​នោះទេ ហើយ​អ្វីដែល​ឈានទៅ​ធ្វើ​ឲ្យ​ពួកគេ​បរាជ័យ​នោះ គឺ​ដោយសា​តែមាន​គ្នា​គេ​ម្នាក់​ក្បត់​៕

កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម