ព័ត៌មានជាតិ
ឆមាសទី ១ ឆ្នាំនេះ គ្រោះធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់-របួស ជាង ១៦០ នាក់ ថយចុះជាងឆ្នាំមុន
នៅឆមាសទី ១ ឆ្នាំ ២០២៤ នេះ គ្រោះមហន្តរាយដោយធម្មជាតិរួមមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ១៦០ នាក់ មានការថយចុះ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ កន្លងទៅដែលមានមនុស្សស្លាប់ និងរបួសរហូតដល់ទៅជាង ២៥០ នាក់ ឯណោះ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ កក្កដា នេះថា ក្នុងនោះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៨២ លើក នៅទូទាំងប្រទេស បណ្តាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣៧៥ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣ ៣២៧ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ ខ្នង តូបផ្សារចំនួន ១៧ តូប អគាររដ្ឋបាលចំនួន ១៣ កន្លែង បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរបួសចំនួន ២៣ នាក់។
លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈ ៦ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៤ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ១ ៧៣៤ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១០ ៧៥៤ ខ្នង របើកដំបូលសាលារៀនចំនួន ៧៨ ខ្នង តូបផ្សារចំនួន ៧៦ តូប អគាររដ្ឋបាលចំនួន ២៦ កន្លែង បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៦ នាក់ និងរបួសចំនួន ១២០ នាក់។

ចំណែកគ្រោះអគ្គិភ័យបានកើតឡើងចំនួន ៥១០ លើក បណ្តាលឱ្យខូចខាតផ្ទះ ៥២៧ ខ្នង ឆេះតូបផ្សារ ១០៥ តូប ឃ្លាំងទំនិញ ១២ រោងចក្រសិប្បកម្ម ១៩ អគាររដ្ឋបាល ១១ កន្លែង ស្លាប់មនុស្ស ១៣ នាក់ និងរបួស ៣៦ នាក់។ តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៦ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣៣៧ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៣៧២ ខ្នង តូបផ្សារ ៥៩ តូប ឃ្លាំងទំនិញ ៨ កន្លែង សាលារៀន ១ ខ្នង រោងចក្រសិប្បកម្ម ៦ កន្លែង អគាររដ្ឋបាល ៦ កន្លែង ស្លាប់មនុស្ស ១៤ នាក់ និងរបួស ២៧ នាក់។
រីឯបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៨២ លើក បណ្តាលឱ្យខូចខាតផ្ទះ ២២ ខ្នង ស្លាប់មនុស្ស ៤៥ នាក់ និងរបួស ៣៦ នាក់ ព្រមទាំងងាប់គោក្របី ២៦ ក្បាល។ ចំនួននេះបើធៀបទៅនឹងរយៈពេល ៦ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានអ្នកស្លាប់ និងរបួសថយចុះបន្តិច ខណៈ ៦ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើង ៨២ លើក ដូចគ្នា បណ្ដាលឱ្យមនុស្សស្លាប់ ៤៦ នាក់ រងរបួស ៣៩ នាក់ ងាប់គោក្របី ៧១ ក្បាល និងខូចខាតផ្ទះ ៥ ខ្នង៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


