ព័ត៌មានជាតិ
ប្រតិបត្តិការឆែកឆេរ៖ អគ្គនាយកដ្ឋានពន្ធនាគារ រកឃើញវត្ថុហាមឃាត់មួយចំនួនតូចប៉ុណ្ណោះក្នុងពន្ធនាគារទូទាំងប្រទេស
បន្ទាប់ពីបើកប្រតិបត្តិការចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ បានរកឃើញ និងដកហូតទូរសព្ទចំនួន២គ្រឿង និងវត្ថុហាមឃាត់មួយចំនួនតូចប៉ុណ្ណោះ ដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។

ដោយទទួលបានគោលការណ៍ឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស សំដៅធានាសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទូរស័ព្ទដៃ និងគ្រឿងញៀន រួមទាំងវត្ថុសម្ភារៈបង្កហានិភ័យដែលជនជាប់ឃុំលួចលាក់នាំចូល ឬរក្សាទុក ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ។

អនុវត្តតាមគោលការណ៍នេះ កាលពីទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាម៉ឺងមាត់បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងរាជធានី-ខេត្ត។ ក្នុងនោះ លោកអគ្គនាយកពន្ធនាគារ បានចុះដឹកនាំបញ្ជាដោយផ្ទាល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយនឹងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារសរុបចំនួន៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។
កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង ៣:៣០នាទីរសៀល ដែលជាលទ្ធផលក្នុងក្របខណ្ឌទូទាំងប្រទេសបានរកឃើញ និងដកហូតទូរស័ព្ទ ចំនួន២គ្រឿង និងវត្ថុហាមឃាត់មួយចំនួនដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។

លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងប្រតិបត្តិការចុះឆែកឆេរនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងស្នងការដ្ឋានរាជធានី-ខេត្តទូទាំងរាជធានី-ខេត្ត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍សម្រាប់ការងារគ្រប់គ្រងពន្ធនាគារប្រកបដោយ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


