ព័ត៌មានជាតិ
ខណ្ឌច្បារអំពៅមាន៧ទីតាំងដែលមានអ្នកឆ្លងជំងឺកូវិដ១៩
ខណ្ឌច្បារអំពៅរាជធានីភ្នំពេញមាន៧ទីតាំងហើយដែលមានអ្នកឆ្លងជំងឺកូវិដ១៩ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០ខែកុម្ភៈមក។
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ក្រុមការងារទទួលបន្ទុកតាមដានសភាពការជំងឺកូវិដ១៩ក្នុងខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា មកដល់ថ្ងៃទី២ ខែមីនានេះ នៅមូលដ្ឋានខណ្ឌច្បារអំពៅមានទីតាំងចំនួន៧ហើយដែលមានអ្នកកើតជំងឺកូវិដ១៩។

លោក ហ៊ាង បញ្ជាក់ទៀតថា ទីតាំងចំនួន៧នោះគឺមានសង្កាត់ក្បាលកោះចំនួន១ សង្កាត់វាលស្បូវចំនួន១ ហាយតិចលុច្ចសារី ចំនួន១ និង៤ទៀតស្ថិតក្នុងបុរីប៉េង ហួត ក្នុងនោះគឺគម្រោង៦និង៧។
លោកគុយ គឹម ហ៊ាង បន្តទៀតថា ចំពោះទីតាំងដែលមានមនុស្សឆ្លងជំងឺកូវិដ១៩គឺពុំបានបិទចរាចរណ៍ទាំងស្រុងនោះទេ ដោយបិទតែលំនៅដ្ឋានអ្នកជំងឺប៉ុណ្ណោះ។ ក្រៅពីនោះចរាចរណ៍ធម្មតាតែស្ថិតក្នុងការ ការពារយ៉ាងយកចិត្តទុកដាក់ថែរក្សាអនាម័យបំផុត។

ទាក់ទិនទៅនឹងសភាពការណ៍ជំងឺកូវិដ១៩ដែលកំពុងឆ្លងរាលដាលមកដល់ខណ្ឌច្បារអំពៅនាយប់ថ្ងៃទី១ខែមិនានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលបានចុះទៅដល់ទីតាំងដែលមានឆ្លងកូវិដ១៩នាយប់ថ្ងៃទី១ខែមីនា នៅគម្រោងទី៧បុរីប៉េង ហួត បានឲ្យដឹងថា លំនៅដ្ឋានដែលមានអ្នកឆ្លងជំងឺកូវិដនោះ មានផ្ទះលេខ៣៣ផ្លូវP០៦ ស្ថិតក្នុងគម្រោង៧ប៉ូឡារីស១ .ផ្ទះលេខ២៩៧ផ្លូវលេខP០៦គម្រោង៧ប៉ូឡារីសនិងផ្ទះលេខ១៨ផ្លូវលេខM២៣គម្រោង៦។

ក្នុងនោះលោក អភិបាលខណ្ឌច្បារអំពៅសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នាពិសេសលាងសំអាតដៃនិងពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំកុំមានការធ្វេសប្រហែសឲ្យសោះ។ចំពោះម៉ាស់របស់សម្តេចតេជោគឺអាជ្ញាធរខណ្ឌបានផ្តល់ជូនទៅតាមសង្កាត់ទាំង៨ចំណុះឲ្យខណ្ឌច្បារអំពៅនិងបន្តផ្តល់ជូនតាមខ្នងផ្ទះប្រជាពលរដ្ឋមិនឲ្យខ្វះខាតឡើយ៕
អត្ថបទ ៖ នរា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


