Connect with us

ព័ត៌មានជាតិ

ភ្លៀងមួយ​មេលាយឡំខ្យលកន្ត្រាក់​បក់បោកផ្ទះពលរដ្ឋ៤០ខ្នង​

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង ក្នុង៣ឃុំ​ បានរងការខូចខាត​ដោយសារ​ឥទ្ធិពលភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បណ្ដាលឲ្យប៉ើងដំបូល និងហោះចេញពីជើងតាង តែមិនបង្កឲ្យមានអ្នករងរបយសនោះទេ។ករណីនេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០២ ​ខែ​មិនា ​ឆ្នាំ​២០២១​វេលា​ម៉ោង​១៥និង២០​នាទី នៅឃុំចំនួន៣​គឺឃុំស្តុក​ប្រវឹក ឃុំ​ព្រៃ​ត្រឡាច ឃុំ​មុខរា​ហ៍ ។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ចបានឲ្យដឹងថា ឃុំ​ទាំង​៣​ដែល​រង​ឥទ្ធិពល​ពី​ខ្យល់​កន្ត្រាក់​រួមមាន​÷១/​ឃុំ​ស្តុក​ប្រវឹករង​ការខូចខាត​របើក​ដំបូលផ្ទះ​ចំនួន​២២​ខ្នង​ផ្ទះ​។ ​២/​ឃុំ​ព្រៃ​ត្រឡាច​រង​ការខូចខាត​របើក​ដំបូលផ្ទះ​ចំនួន​១៣​ខ្នង​ផ្ទះ​។​ ៣/​ឃុំ​មុខរា​ហ៍ រង​ការខូចខាត​របើក​ដំបូលផ្ទះ​ចំនួន​០៥​ខ្នង​ផ្ទះ​និង​រោង​ម៉ាស៊ីនកិនស្រូវ​០១​ត្រូវបាន​ហោះ​ធ្លាក់​ចេញពី​ជើងតាង​។​

សមត្ថកិច្ច​បញ្ជាក់ដែរថា ក្នុង​ហេតុ​ការ​ខាងលើនេះ​មិនបាន​បង្ក​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​ហើយ​បច្ចុប្បន្ន​សមត្ថកិច្ចនិង​អាជ្ញាធរ​មូលដ្ឋាន​កំពុងតែ​ជួយ​ធ្វើការ​ជួសជុល​ជា​បណ្តើរៗ​នឹងធ្វើ​របាយការណ៍​ជូន​ថ្នាក់ស្រុក​និង​ថ្នាក់​ខេត្ត​ដើម្បី​ពិនិត្យ​និង​ជួយដោះស្រាយ​ដល់​ពលរដ្ឋ​នៅពេល​ក្រោយ​តាមតែ​អាចធ្វើ​ទៅបាន​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម