ព័ត៌មានជាតិ
សម្ដេចធិបតី អញ្ជើញគោរពវិញ្ញាណក្ខន្ធ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម
នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍សោកស្ដាយ និងចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះមរណភាពនេះ។
នៅក្នុងសាររំលែករមណទុក្ខដ៏ក្រៀមក្រំ, សម្ដេចធិបតី បានចាត់ទុក ឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងវៀតណាម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលអមដោយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញចុះហត្ថលេខាលើសារ
រំលែកមរណទុក្ខ និងជូនដំណើរ ឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាចុងក្រោយយ៉ាងក្រៀមក្រំបំផុត។
គណៈប្រតិភូអមដំណើរចូលរួមគោរពវិញ្ញាណក្ខន្ធនេះរួមមាន លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ចំពោះមរណភាពរបស់មេដឹកនាំវៀតណាមដ៏មានឥទ្ធិពលនេះ កាលពីម្សិលមិញសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមគោពវិញ្ញាណក្ខន្ធលោក ង្វៀន ហ៊្វូចុង ផងដែរ។ ចំណែកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួមគោពវិញ្ញាណក្ខន្ធនៅឯប្រទេសវៀតណាម កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។
គួរជម្រាបថា រដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឱ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ