ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា
បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ចំណែកម្នាក់ទៀតមិនទាន់រកឃើញឡើយ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះ។

កម្លាំងរុករក បានទៅដល់ទីតាំងដែលធ្លាក់ ដោយប្រទះឃើញសាកសពអាកាសយានិកម្នាក់គឺ លោក ខេង ឆៃយុទ្ធ។ កម្លាំងរុករក ក៏បានបន្តរុករកលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ ដែលបានបាត់ខ្លួនផងដែរ។

គួរឱ្យដឹងថា តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងគ្រោងត្រឡប់មកភ្នំពេញវិញនៅវេលាម៉ោង២រសៀល។
ដំណើរការរុករកឧទ្ធម្ភាគចក្រនេះ បានចាប់ផ្ដើមភ្លាមៗដោយមិនបង្អង់យូរឡើយពោលគឺនៅ ព្រឹកថ្ងៃទី១៣ ខែកក្កដា ក្រសួងការពារជាតិបានបញ្ជូនកម្លាំងជាបន្តបន្ទាប់ទៅកាន់តំបន់ជួរភ្នំក្រវាញទីដែលឧទ្ធម្ភាចក្របាត់ដាន។ ការរុករកនេះ ធ្វើឡើងជាមួយនឹងកម្លាំងថ្មើរជើងសរុបប្រមាណ១០០០នាក់ រួមជាមួយដ្រូន និងឧទ្ធម្ភាគចក្រ ដើម្បីរុករកពីលើអាកាសបន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


