ព័ត៌មានជាតិ
Breaking News: រកឃើញហើយ! ឧទ្ធម្ភាគចក្រយោធាដែលបាត់កាលពី១៧ ថ្ងៃមុន
ឧទ្ធម្ភាគចក្រយោធាដែលបាត់ដាន កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវបានរកឃើញហើយនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយចំណាយពេលរុករកអស់រយៈពេល១៧ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅលើទំព័រហ្វេសប៊ុកផ្លូវការ។

លោក ឈុំ សុជាត សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។
គួរឱ្យដឹងថា តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងគ្រោងត្រឡប់មកភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺមនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។
ដំណើរការរុករកឧទ្ធម្ភាគចក្រនេះ បានចាប់ផ្ដើមភ្លាមៗដោយមិនបង្អង់យូរឡើយពោលគឺនៅ ព្រឹកថ្ងៃទី១៣ ខែកក្កដា ក្រសួងការពារជាតិបានបញ្ជូនកម្លាំងជាបន្តបន្ទាប់ទៅកាន់តំបន់ជួរភ្នំក្រវាញទីដែលឧទ្ធម្ភាចក្របាត់ដាន។ ការរុករកនេះ ធ្វើឡើងជាមួយនឹងកម្លាំងថ្មើរជើងសរុបប្រមាណ១០០០នាក់ រួមជាមួយដ្រូន និងឧទ្ធម្ភាគចក្រ ដើម្បីរុករកពីលើអាកាសបន្ថែមទៀត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


