ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ទទួលបានសំណើវិនិយោគជិត ១០០ គម្រោង ក្រោយរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេស
លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា បន្ទាប់ពីប្រកាសដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តវិនិយោគចំនួន ៩៧ គម្រោង។

ការលើកឡើងរបស់អភិបាលខេត្ត បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណោមគម្រោងសំណើរសុំលើកទឹកចិត្តចំនួន ៩៧ គម្រោង គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មានចំនួន ៦១ គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន ៣ គម្រោង គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន ៦ គម្រោង គម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣ គម្រោង។ នេះបើតាមការបញ្ជាក់ពីលោក ម៉ាង ស៊ីណេត។
វិស័យទេសចរណ៍ជាស្នូលមួយដែលប្រកបដោយសក្តានុពលនៃខេត្តព្រះសីហនុ ខណៈដែលឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកឆ្នេរស្អាតជាងគេលើពិភពលោកនៅប្រទេសសេណេកាល់ និងជាតារារះនាទិសនារតី។

បើតាមលោកអភិបាលខេត្តព្រះសីហនុ រយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២ លាន ៨ សែននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦សែននាក់ និងភ្ញៀវបរទេសជាង ២០ ម៉ឺននាក់ បើធៀបនិង ៦ ខែដើមឆ្នាំ២០២៣ មានការកើនឡើង។ ភ្ញៀវទេសចរមកអ៉ឺរ៉ុបមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។
ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចក្ខុវិស័យវែងឆ្ងាយដោយធ្វើការពង្រីកជា ៣ ដំណាក់កាល បច្ចប្បុន្ននេះកំពង់ផែក្រុងព្រះសីហនុ មានជំរៅទឹក ១៣,៥០ ម៉ែត្រ ហើយការពង្រីកដំណាក់កាលទី៣ និងបញ្ចប់នៅឆ្នាំ២០២៩ ដែលមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ។
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៧ ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


