ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី ណែនាំឱ្យយុវជនប្រកាន់ខ្ជាប់សីលធម៌ វិន័យ សាមគ្គី ក្នុងពេលចូលរួមកម្មវិធីមួយនៅជប៉ុន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ណែឱ្យយុវជនចំនួន៨រូបដែលចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី២០២៤ នៅប្រទេសប្រទេសជប៉ុន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសកម្ពុជា ព្រោះយុវជនដែលចូលរួមកម្មវិធីទាំង៨រូបនេះ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ណែនាំដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ មុននឹងចេញដំណើរទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ។
លោកជំទាវបណ្ឌិត ថ្លែងសង្កត់ធ្ងន់ថា៖« ការចូលរួមរបស់ប្អូនៗទាំង ៨ រូប គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន»។

លោកជំទាវបណ្ឌិត ក៏ចែករំលែកនូវបទពិសោធន៍អំពីភាពជាអ្នកដឹកនាំដល់ប្អូនៗយុវជន ព្រមទាំងបានណែនាំឱ្យសិក្សាឈ្វេងយល់ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ដើម្បីជាទុនក្នុងការបង្ហាញអត្តសញ្ញាណជាតិទៅដល់បណ្តាប្រទេសជាមិត្តដ៏ទៃទៀត។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអបអរសាទរដល់ប្រតិភូយុវជនទាំង ៨ រូប ដែលត្រូវបានជ្រើសរើសចូលរួមនៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ដើម្បីលើកកម្ពស់មិត្តភាពអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នារវាងយុវជនមកពីបណ្តាប្រទេសផ្សេងៗ មានដូចជា ចិន ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន វៀតណាម ទ្បាវ និងមីយ៉ាន់ម៉ា។

ប្រតិភូយុវជនទាំង ៨ រូប បានគោរពថ្លែងអំណរគុណដល់ លោកជំទាវបណ្ឌិត ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗ ជាទុនគំនិតដ៏សំខាន់ក្នុងការត្រៀមខ្លួនចេញទៅបង្ហាញសមត្ថភាពជាអ្នកដឹកនាំជាមួយបណ្ដាយុវជនមកពីប្រទេសចំនួន ៨ ទៀតនៅក្នុងតំបន់អាស៊ី៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


