Connect with us

ព័ត៌មានជាតិ

វត្តមង្គលវ័នចម្រើនពរម្ចាស់ចេតិយផ្លាស់ប្ដូរអដ្ឋិធាតុយកទៅតម្កល់នៅកន្លែងថ្មី

បានផុស

នៅ

ដើម្បីរៀបចំទីធ្លាបរិវេណក្នុងវត្តឱ្យមានធ្លាទូលាយ និងមានសោភ័ណភាពល្អប្រសើរ គណៈសង្ឃវត្ត អាចារ្យ គណៈកម្មការ នៃវត្តមង្គលវ័ន រាជធានីភ្នំពេញ សូមចម្រើនពរម្ចាស់ចេតិយទាំងអស់ ដែលមានចេតិយនៅជុំវិញព្រះវិហារ វត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ជួយសម្រួលធ្វើការផ្លាស់ប្ដូរអដ្ឋិធាតុនៅក្នុងចេតិយយកទៅតម្កល់នៅកន្លែងថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងថ្មីគឺស្ថិតនៅខាងលើអគារថ្មីជាន់ទីពីរនៃអគារតម្កល់សពធ្វើបុណ្យ និងតម្កល់អដ្ឋិធាតុ ដោយនៅទីនោះគឺមានកន្លែងសម្រាប់តម្កល់អដ្ឋិធាតុ ដែលបានកសាង និងរៀបចំកន្លែងសម្រាប់តម្កល់អដ្ឋិធាតុរួចរាល់ ហើយមានលក្ខណៈជាប្រអប់ៗ និងជាជួរៗស្មើរគ្នាស្ដង់ដារដូចគ្នាទាំងអស់។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម