ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗ ១០ បន្តសហការជាមួយ NEA នាំយកឱកាសការងារ ជាង ១ ពាន់កន្លែង សម្រាប់យុវជនក្នុងវេទិកាការងារ
ឱកាសការងារថ្មីបន្ថែមទៀត សរុប ១ ៣១៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុនទាំង ១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន ៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀន នៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា វេទិកាការងារ និងកម្មសិក្សាការងារ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ។ លោកស្រីបន្ថែមថា ចំណុចពិសេស គឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុនដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនច្រើន នឹងចូលរួមក្នុងវេទិកាការងារដែលរៀបចំឡើងដោយ NEA នេះ។

លោកស្រី ធីតា បានបញ្ជាក់បន្ថែមថា ផ្សារទំនើប ម៉ាក្រូ មានឱកាសការងារជាច្រើនសម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារនាថ្ងៃទី ២៩ ខាងមុខនេះ និងអំពាវនាវឲ្យយុវជនត្រៀម CV ចូលរួមដាក់ពាក្យឲ្យបានច្រើន។ លោកស្រីធីតា ក៏បានថ្លែងអំណរគុណចំពោះ NEA ដែលតែងតែរកគ្រប់វិធីសាស្ត្រល្អៗ ក្នុងការបង្កើតកម្មវិធីវេទិកាការងារនេះឡើង ដើម្បីសម្រួលដល់ការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ តំណាងផ្សារម៉ាក្រូរូបនេះ សង្ឃឹមយ៉ាងមុតមាំថា ម៉ាក្រូ នឹងក្លាយជាដៃគូសហការយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយគ្នាក្នុងទិសដៅយូរអង្វែង ដើម្បីផ្តល់ឱកាសការងារកាន់តែទូលំទូលាយដល់យុវជនកម្ពុជា។
យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


