ព័ត៌មានជាតិ
អ្នកនាំពាក្យ ណែនាំក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានសេវាសាធារណៈ ត្រូវមានការអត់ធ្មត់ ក្រមសីលធម៌ខ្ពស់
លោក កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ក្រុមការងារត្រូវមានការអត់ធ្មត់ និងក្រមសីលធម៌ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដើម្បីបង្កើននូវទំនុកចិត្តកាន់តែខ្លាំងបន្ថែមទៀតមកលើសេវារបស់ក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តកាលពីរសៀលថ្ងៃទី ០៤ កញ្ញា លោក កត្តា អ៊ន បានមានប្រសាសន៍ថា ប្រព័ន្ធ Call Center ១២៨៦ និង ១២៩៧ ជាប្រព័ន្ធស្នូលដ៏សំខាន់ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការទទួលមតិរិះគន់ ចម្ងល់ និងផ្តល់ព័ត៌មានត្រឡប់ទៅកាន់សមាជិក ក៏ដូចជាសាធារណជន ដែលទាមទារឱ្យក្រុមការងារបម្រើការងារក្នុងផ្នែកនេះ ត្រូវមានការអត់ធ្មត់ និងក្រមសីលធម៌ប្រកបដោយភាពទន់ភ្លន់។
លោកបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំប្រចាំខែនេះ ក៏ជាការងារបន្ដតាមដាន និងដោះស្រាយរាល់បញ្ហាប្រឈមក្នុងការឆ្លើយតបចម្ងល់របស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក កត្តា អ៊ន បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែ គឺ ១២៨៦ និង ១២៩៧ ដើម្បីទទួលបាននូវព័ត៌មាននានាពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង។ ទន្ទឹមនេះ លោកក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិក នៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត។
គួរបញ្ជាក់ថា សម្រាប់ឆមាសទី ១ ឆ្នាំ ២០២៤ កន្លងមកនេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឆ្លើយតប និងផ្តល់ព័ត៌មានជូនសាធារណជនចំនួន ១៣៧ ៩៥៦ ដង តាមរយៈការហៅទូរសព្ទចូល(Hot Line) លេខ ១២៨៦ និង ១២៩៧៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


