ព័ត៌មានជាតិ
ត្រឹមតែ១២ថ្ងៃមានគ្រឹះស្ថានសាធារណៈនិងឯកជនជិត១០ម៉ឺនកន្លែងហើយបានបង្កើតQR Code “ទប់ស្កាត់កូវីដ Stop Covid”
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថាក្នុងរយៈពេល១២ថ្ងៃមានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋានសណ្ឋាគារ និងរោងចក្រចំនួន៩៩ ២២៤ កន្លែងបានចុះឈ្មោះបង្កើត QRCodeទប់ស្កាត់កូវីដ StopCovid”និងមានបុគ្គលស្កេនចូលតាមទីតាំងនិងមានបុគ្គលស្តេនតាមទីតាំងផ្សេងៗជិត ៥លានដង។
ក្រសួងបានបន្តថា តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះអ្នកស្តេនអាចទទួលបានដំណឹងភ្លាមៗប្រសិនបើមានករណីពាក់ ព័ន្ធ នឹងជំងឺកូវីដ-១៩ហើយម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។

ក្នុងគោលបំណងបន្តការពារសុខភាពសាធារណៈនិងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង មិនត្រូវចាកចេញពីផ្ទះឬកន្លែងធ្វើចត្តាឡីស័កជាកំហិត ក្នុងអំឡុងពេល១៤ថ្ងៃ ខណៈតាមរយៈទិន្នន័យប្រព័ន្ធQR Code បានបង្ហាញថាក្នុងចំណោមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ មានបុគ្គលខ្លះបានចាកចេញពីផ្ទះដោយចូលទីតាំង ជាច្រើនកន្លែងដែលជាការល្មើសនឹងវិធាននៃការធ្វើចត្តាឡីស័ក។
ក្រសួងបានបន្តណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់QR Codeនេះ រួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រstopcovid.gov.kh ហើយម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្តេនQR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះតាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចជា៖
ពណ៌បៃតងបញ្ជាក់ពីស្ថានភាពធម្មតាដែលអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។
ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ឬដោយប្រយោលក្នុង អំឡុងពេល១៤ថ្ងៃចុងក្រោយនិងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក ដែលអាចសម្រេចមិនឱ្យបុគ្គលនោះចូល។
ពណ៌ក្រហមបញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថា បុគ្គលនោះមានជំងឺកូវីដ-១៩ដែលមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួនទេ។

ចំពោះការប្រើប្រាស់វិញជំហានទី១៖ ចូលទៅកាន់គេហទំព័រstopcovid.gov.khជំហានទី២ ៖ ចុចលើពាក្យថា “ស្នើសុំ QRCode”ជំហានទី៣ ៖ បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែលនិងអាសយដ្ឋានអង្គភាពរួចចុចពាក្យថា “ស្នើសុំQR Code” បន្ទាប់មកចុចពាក្យថា“Download”ដើម្បីទទួលបាន QR Code មួយសន្លឹកនិងជំហានទី៤ ៖ ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។
ចំណែកសាធារណជនទាំងអស់សហការចូលរួមស្កេន QR Codeនេះនៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ StopCovid”ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖
ជំហានទី១ ៖ រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Codeនៅតាមច្រកចូល។ជំហានទី២ ៖ ស្កេន QR Code ដោយប្រើកាមេរ៉ាទូរសព្ទដៃ។ក្នុងករណីមិនអាចស្កេន QR Code តាមរយៈកាមេរ៉ាសូមចូលទៅកាន់គេហទំព័រstopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ“ចាប់ផ្តើមស្កេន” – ជំហានទី៣។
ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរសព្ទរួចចុចលើពាក្យ“បន្ត”- ជំហានទី៤ ៖ វាយលេខកូដ ៦ខ្ទង់ដែលបានផ្ញើទៅកាន់ប្រអប់សារទូរសព្ទដៃជាការស្រេច។ចំពោះការស្កេនលើកក្រោយៗគ្រាន់តែអនុវត្តតាមជំហានទី២ខាងលើ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


