ព័ត៌មានជាតិ
ឡើងកាន់តំណែងភ្លាម រដ្ឋមន្ត្រី ហួត ហាក់ ជួបពិភាក្សាការងារជាមួយសមាគមទេសចរណ៍ភ្លាម
បន្ទាប់ពីឡើងកាន់តំណែងបាន១ថ្ងៃ លោក ហួត ហាក់ រដ្ឋមន្រ្តីថ្មីនៃក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយនឹងសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន៤០០ក្រុមហ៊ុន ជជែកគ្នាអំពីបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។

ជំនួបពិភាក្សានេះ បានធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រតិភូសមាគមទេសចរណ៍កម្ពុជាដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម និងក្រុមប្រឹក្សាភិបាល សមាជិកសមាជិកាសមាគម បានផ្ដោតការពិភាក្សាលើការងារ រាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះកម្ពុជា សម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។

លោក ហូត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមលើការប្តេជ្ញា និងការចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា សមាគមនឹងនៅតែបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់កង្វល់នានា បញ្ហាប្រឈម សំណូមពរ ដែលសមាគមបានលើកឡើងនៅក្នុងកិច្ចពិភាក្សានាពេលនេះ លោក នឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែមក្នុងក្របខណ្ឌក្រសួង អន្តរក្រសួង ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


