ព័ត៌មានជាតិ
កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន
កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដោយនៅខ្វះតែ ០,៦០ ម៉ែត្រទៀត។ គិតត្រឹមព្រឹកនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ មានកម្ពស់ ២១,៤០ ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកត្រឹមតែ ១៨,៩១ម៉ែត្រ មានការកើនឡើង ២,៤៩ម៉ែត្រ។

ជាក់ស្ដែង នៅព្រឹកថ្ងៃ២៤ ខែកញ្ញា គណៈកម្មាធិការគ្រប់គ្រងក្រុមហន្តរាយខេត្តក្រចេះបានឲ្យដឹងថា តាមការព្យាករណ៍របស់ក្រសួងជំនាញ បានឃើញថាទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាចហក់ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលស្ថានភាពបែបនេះនឹងបង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលាក្នុងមូលដ្ឋានខេត្តក្រចេះ។

គណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយខេត្តក្រចេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក ជាដើម ត្រៀមស្បៀង និងសម្ភារៈចាំបាច់មានដូចជា៖
១. វេចខ្ចប់អាហារ សម្ភារៈ និងឯកសារសំខាន់ៗទុកជាមុន
២. ប្រមូលនឹងទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ដែលអាចខូចខាតបាត់បង់ធ្ងន់ធ្ងរ
៣. បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬ ចេញទៅនេសាទដាច់ខាត
៤. ចងរឹតផ្ទះសំបែងឲ្យបានរឹងមាំ
៥. ណែនាំកូនចៅកុំឱ្យនៅជិតឬលេងតំបន់ងាយរងគ្រោះ
៦. សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសទស្សនៈនៅបណ្ដោះសន្ន ។ ៧. ចែករំលែកព័ត៌មានបន្តទៅដល់អ្នកដទៃ
៨. យកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤

ដោយ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


