ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បងត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល ០២ ថ្ងៃ គឺ នៅថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តិការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នាចុងខែវិច្ឆិកា ខាងមុខ។

ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញនេះធ្វើឡើងក្រោមការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group ( Costal Airport Investment Co. Ltd) បានចុះពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងទទួលស្វាគមន៍ការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយានិក និងកង្វះខាតនានាដែលត្រូវដោះស្រាយបន្ថែមទៀត។
លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន កម្ពុជាថ្មី នៅថ្ងៃទី ២៩ ខែកញ្ញា នេះថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តិការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក រួមទាំងសម្រាប់ការហោះហើរហ្វឹកហ្វឺន នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកា ខាងមុខនេះ»។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ( Costal Airport Investment Co. Ltd) ក្នុងទំហំទឹកប្រាក់ ២០០ លានដុល្លារ (ដំណាក់កាលទី ០១) ជាការវិនិយោគសម្រាប់គាំទ្រដល់ពហុបំណងវិស័យទេសចរណ៍។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ ហិតា និងបានត្រៀមដីបម្រុងទុកជិត ១ ០០០ ហិតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្ន អាកាសយានដ្ឋាន នេះ សាងសង់បានប្រមាណ ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្ដល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជា យន្តហោះប្រភេទតូចរហូតដល់ធុនមធ្យម៕
សូមទស្សនាវីដេអូការហោះហើរធ្វើតេស្តសាកល្បងត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខាងក្រោម ៖








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


