Connect with us

ព័ត៌មានជាតិ

មណ្ឌលសុខភាពអូរម៉ាល់ មានអ្នកជំងឺទៅទទួលសេវា កើនឡើងដល់ជាង ១ ពាន់នាក់ក្នុងមួយ​ខែៗ

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ម៉ៅ មុនីស៊ីណារិន្ទ ប្រធាន​​មណ្ឌល​សុខភាព​​អូម៉ាល់ ក្រុង​បាត់ដំបង បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជា​មធ្យម​ក្នុង​មួយថ្ងៃ មណ្ឌល​សុខភាព​​អូម៉ាល់មាន​ប្រជាពលរដ្ឋ​ជាង ៤០​​ នាក់​មក​ទទួល​សេវា​សុខភាពសរុប​ជាង ១ពាន់នាក់ ក្នុង​មួយ​ខែ​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កើន​ឡើង​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​មក​ទទួល​សេវា​ពិគ្រោះ និង​​ព្យាបាល​ជំងឺ នៅ​មណ្ឌល​​សុខភាព​នេះ ក្រោយ​ពី​មាន​ការ​យក​ចិត្តទុក​ដាក់​ពី​រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ឲ្យ​យក​​ចិត្តទុកដាក់​​ទៅលើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ នៅ​​តាម​មូលដ្ឋាន​នីមួយៗ ជា​ពិសេស ​ក្រុមគ្រូ​ពេទ្យ​យកចិត្ត​ទុកដាក់​ទៅ​លើ​ពលរដ្ឋ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ខ្ពស់​។ នេះបើតាម​លោក​ ម៉ៅ មុនីស៊ីណារិន្ទ។

លោក ម៉ៅ មុនីស៊ីណារិន្ទ បាន​បន្ត​​​ថា សន្ទស្សន៍​នៃការ​កើន​ឡើង​អ្នក​ជំងឺ​ គឺ​ក្រោយ​​ពី​មណ្ឌល​សុខភាពបាន​ពង្រីក​ការ​ផ្តល់​សេវា​សុខភាព​​ជូន​ប្រជាពលរដ្ឋ​បន្ថែម ក្នុង​នោះ​មាន​ដូចជា ផ្តល់​​សេវា​ពិគ្រោះ​ជំងឺ​ទូទៅ មនុស្សចាស់ និងកុមារ មាន​វះកាត់ ពិនិត្យ​ផ្ទៃពោះមុន និង​ក្រោយ​ពេល​សម្រាល មាន​ចាក់​​វ៉ាក់សាំង ១១ មុខ ដល់​កុមារ ក្នុង​នោះ​ក៏បាន​ពង្រីក​ការ​ព្យាបាល ជំងឺ​ឆ្លង​ដូចជា របេង ឃ្លង់ អេដស៍ និង​សេវា​ជំងឺ​មិន​​ឆ្លងដូចជា លើស​សម្ពាធ​ឈាម គ្រុនចាញ់ ជំងឺ​ស្វាយ សេវា​ពន្យារ​កំណើត​គ្រប់​ប្រភេទ​ជាដើមផង ។

ប្រធានមណ្ឌល​​សុខភាព​រូបនេះ​បន្តថា អ្នក​ជំងឺ​ដែលមក​ពិគ្រោះនិងព្យាបាល មណ្ឌល​សុខភាព​ក៏មានការ​អនុគ្រោះ​ដល់ពលរដ្ឋ​ដែលមានវ័យចាស់ជរា ជនពិការ ព្រះសង្ឃ សិស្ស គឺ​មិន​តម្រូវ​ឱ្យបង់ប្រាក់ឡើយ ក្នុងនោះ​ដែរ​សម្រាប់​ពលរដ្ឋ​ដែលមាន​ប័ណ្ណ​សមធម៌ ប័ណ្ណ​ក្រីក្រ និង​ប័ណ្ណបសស ក៏ទទួល​បាន​សេវាព្យាបាលជំងឺ​មិនបង់ប្រាក់​ដូចគ្នាដែរ​។ បន្ថែម​ពី​នេះ ប្រសិនបើមិនមាន​ប័ណ្ណខាងលើទេ ចំណាយ​ត្រឹមតែ ៤០០០រៀល ប៉ុណ្ណោះ ក្នុងការបង់​សេវាពិគ្រោះ និង​ព្យាបាល​ក្នុង​មួយលើក។

ជា​មួយ​គ្នា​នេះ​ដែរ លោក​ ម៉ៅ មុនីស៊ីណារិន្ទ ក៏​បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​មកទទួលសេវានៅមណ្ឌលសុខភាព​ឱ្យ​បានច្រើនបន្ថែមទៀត ដោយ​ក្រុម​គ្រូពេទ្យ​នឹង​បន្ត​បង្កើន​ការយកចិត្តទុកដាក់ផ្តល់​សេវាសុខភាពដល់​ប្រជាពលរដ្ឋទូទៅ​ ខណៈ​គ្រូពេទ្យនៅប្រចាំការជា​ប្រចាំ​ដើម្បីផ្តល់ព័ត៌មាន​អំពីសេវា​ពី​មណ្ឌលសុខភាព​បន្ថែម​គ្រប់​ពេល​វេលា​ជូនដល់​ដល់​ពលរដ្ឋ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

សិស្ស​ដែល​ប្រឡង​បាក់ឌុបជាប់បាន​និទ្ទេស A នឹងទទួលបាន​ថវិកា២លានរៀល

ព័ត៌មានជាតិ៥៤ នាទី មុន

កម្ពុជា អំពាវនាវ​ឱ្យ​ពិភពលោក​ទាំងមូល បន្ត​គាំទ្រ និង​គោរព​តាម​គោលការណ៍​នៃ​អនុសញ្ញា​អូ​តា​វ៉ា ជាពិសេស​បង្កើន​ការចូលរួម​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​សកល

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន បួងសួង​សុំ​ឱ្យ​ឯកឧត្តម អ៊ុយ ថន ឆ្លង​ផុត​គ្រោះថ្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

៩ខែ កងទ័ពកម្ពុជា បង្ក្រាបបានបទល្មើសឧក្រិដ្ឋ មជ្ឈិម១,៧៩៧លើក ដែលកើតតាមព្រំដែនជាមួយ ថៃ ឡាវ វៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ឱ្យពលរដ្ឋខ្មែរនៅរស់នៅលើទឹកដីថៃ ពិសេសក្បែរទន្លេចៅប្រះយ៉ា ប្រុង​ប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ និងស្ដាប់តាមភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម