Connect with us

ព័ត៌មានជាតិ

៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកោះកុងមានអ្នកទេសចរ ១ ម៉ឺន ៦ ពាន់នាក់ ទៅលេងកម្សាន្ត

បានផុស

នៅ

ខេត្ត​កោះកុង​បាន​ទទួល​ភ្ញៀវ​ទេសចរ​សរុប ១ ម៉ឺន ៦ ពាន់​នាក់ ដែល​មាន​ចំណាប់អារម្មណ៍​មក​លេង​កម្សាន្ត​នៅ​អំឡុង​ពេល ៣ ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ បើ​ធៀប​នឹង​ឆ្នាំ​ទៅ​កើន​បាន ៨ ពាន់​នាក់ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាគុណ ភក្តី ជា​ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៤ តុលា នេះ​ថា ទេសចរ​ជាតិ ១៦,៣៣៦ នាក់ និង​ទេសចរ​បរទេស ៣៩៦ នាក់ បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​លំហែ​កាយ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដោយ​កើន ៨,២៣៤ នាក់ ស្មើនឹង ៩៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។

បើ​តាម លោក សាគុណ ភក្តី មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ចំនួន​ទេសចរ​កើន​តិចតួច​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ស្ថានភាព​ផ្លូវ​ពី​ចំណុច​ផ្លូវបំបែក​ស្រែអំបិល​មកកាន់​តំបន់​ឆ្នេរ​សមុទ្រ​ជ្រោយ​ស្វាយ និង​កោះ​ស្តេច មាន​ភាព​ងាយស្រួល និង​ចំណាយ​រយៈពេល​តិច។ រីឯ​អាកាសធាតុ​មាន​អំណោយផល​ល្អ​ផង​ដែរ។

អំឡុង​ពេល ៣ ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​តាម​រមណីយដ្ឋាន ភោជនីយដ្ឋាន មិនបាន​ឡើងថ្លៃ​នោះ​ទេ ដោយ​រក្សា​តម្លៃ​ដើម​នៅ​ដដែល និង​មាន​ការ​ទទួល​យក​បាន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​គ្រប់​មជ្ឈដ្ឋាន។

កន្លងទៅ​ថ្មីៗ នេះ លោក មឿន សារ៉េន អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ឆ្មា​បាត់ និង​លោក ឡាយ តាំ តំណាង​រមណីយដ្ឋាន​ឆ្នេរ​សុភមង្គល ថ្លែង​ថា ពួកគាត់​មិន​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​ខ្លួន​ឡើយ ដោយ​រក្សា​តម្លៃ​ដដែល ព្រមទាំង​មាន​ការ​បញ្ចុះតម្លៃ​ទៀត​ដល់​អ្នកទេសចរ​ដែល​បាន​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន។

៨ ខែ ឆ្នាំ ២០២៤ ខេត្ត​កោះកុង បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ៤៧ ម៉ឺន​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ កើន​ឡើង ១៦ ម៉ឺន​នាក់។ ខេត្ត​កោះកុង​មាន​តំបន់​ទេសចរ​ធម្មជាតិ និង​កែច្នៃ​ជាច្រើន​ដែល​កំពុង​មាន​សក្ដានុពល​ដ៏​ទាក់ទាញ ខណៈ​ផ្លូវជាតិ​លេខ ៤៨ ស្ថាបនា​រួចរាល់​ហើយ គេ​រំពឹង​ថា កំណើន​អ្នកទេសចរ នឹង​កើន​កាន់តែ​ច្រើន​បន្ថែម​ទៀត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៤ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម