ព័ត៌មានជាតិ
តម្លៃស្រូវក្នុងស្រុកបវេលហក់ឡើងវិញ ខណៈមានឈ្មួញវៀតណាមចុះមកទិញមិនគិតគុណភាព
ប្រជាកសិករ ដែលរស់នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល នៃខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីប្រឈមបញ្ហាមួយរយៈ ពេលនេះលែងបារម្ភទៀតហើយចំពោះស្រូវដែលមានគុណភាពមិនល្អ ក្រោយមានឈ្មួញវៀតណាមចុះមកប្រមូលទិញយកទាំងអស់ដោយមិនគិតពីគុណភាព។

ដោយបារម្ភពីបញ្ហាទឹកជំនន់ ខណៈដែលមានភ្លៀងធ្លាក់ផ្ទួនៗប៉ុន្មានថ្ងៃ បានធ្វើឲ្យប្រជាកសិករក្នុងឃុំខ្នាចរមាស ស្រុកបវេល នៃខេត្តបាត់ដំបង បង្ខំចិត្តប្រមូលផលស្រូវទាំងមិនទាន់មានគុណភាពល្អ ព្រោះខ្លាចខាតបង់ទាំងស្រុង។ ផ្ទុយទៅវិញស្ថានភាពអាកាសធាតុបានប្រសើរឡើងវិញ ដែលបង្កឲ្យកសិករខកចិត្តក្នុងការប្រញ៉ាប់ប្រមូលផលស្រូវទាំងបង្ខំ ហើយបានប្រឈមនិងទីផ្សារ ព្រោះតែគុណភាពស្រូវធ្លាក់ចុះ។
ប៉ុន្តែ គិតពីថ្ងៃទី០៧ ខែតុលា ឈ្មួញវៀតណាមបានចុះប្រមូលទិញទាំងអស់ដោយមិនគិតពីគុណភាព លើកលែងតែស្រូវមិនទាន់ស្ងួត ទើបឈ្មួញខាងវៀតណាមមិនទាន់ប្រមូលទិញ ទើបធ្វើឱ្យកសិករមានក្តីសង្ឃឹមឡើងវិញ។

កសិករឈ្មោះ ឌឿន រស់នៅភូមិខ្នាចរមាស ស្រុកបវេល បា្រប់ថា «ខ្ញុំបង្ខំចិត្តប្រមូលផលស្រូវ ព្រោះបារម្ភថានឹងខាតបង់ច្រើន ដោយសារមានជំនន់ទឹកភ្លៀងទាំងស្រូវរបស់ខ្ញុំ និងកសិករជាច្រើនទៀត នៅមិនទាន់មានគុណភាពល្អនៅឡើយ ហើយខ្ញុំក៏ប្រឈមនិងទីផ្សារ។ ខ្ញុំគិតថា ទំនងមិនមានឈ្មួញណាទិញទេ តែពេលនេះខ្ញុំក៏ដូចកសិករក្នុងភូមិ បានសប្បាយចិត្តវិញ និងមានដើមទុនបន្តទៀត តាមរយៈឈ្មួញខាងវៀតណាមចុះមកប្រមូលទិញយកទាំងអស់ ដោយមិនគិតពីគុណភាព ជៀសវាងស្រូវមិនទាន់ស្ងួត ហើយតម្លៃក៏អាចទទួលយកបាន គឺមិនក្រោម ១ លានរៀលទេ ក្នុងមួយតោន សម្រាប់ស្រូវស្រង៉ែ»។
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានឲ្យដឹងថា បញ្ហាប្រឈមរបស់កសិករ ត្រូវបានដោះស្រាយរួចរាល់ ក្រោយពីមានកិច្ចប្រជុំពិភាក្សាស្ដីពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយលើតម្លៃស្រូវនៅក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា ក្រុមហ៊ុនបៃតងកម្ពុជា (រោងម៉ាស៊ីនកិនស្រូវ បៃតង) របស់លោក ភួ ពុយ និងក្រុមហ៊ុន ស៊ីធីរ៉ាយស៍ (រោងម៉ាស៊ីន ឡាយ សែ) និងក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវមួយចំនួនទៀត បានប្រកាសទទួលទិញស្រូវគុណភាពល្អ តម្លៃមិនឱ្យក្រោម ១ លានរៀល/តោន ពីកសិករ។
តាមលទ្ធផលក្នុងកិច្ចប្រជុំគិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ តម្លៃស្រូវក្នុងខេត្តបាត់ដំបង មានភាពល្អប្រសើរឡើងវិញ។ ក្នុងនោះតម្លៃស្រូវនៅទីវាល ដោយស្រូវស្រង៉ែ តម្លៃ ១,០១៣រៀល/គីឡូក្រាម (គុណភាពល្អ) តម្លៃស្រូវដឹកដល់រោងម៉ាស៊ីន ស្រូវស្រង៉ែតម្លៃ ១,០៩៨រៀល/គីឡូក្រាម(គុណភាពល្អ)។

ឈ្មួញវៀតណាមដែលបានចុះប្រមូលទិញស្រូវក្នុងឃុំខ្នាចរមាស ស្រុកបវេលក្នុងនោះស្រូវស្រង៉ែ តម្លៃ ១,០១៣រៀល/គីឡូក្រាម ហើយតម្លៃនេះ គឺឈ្មួញវៀតណាមទិញមិនគិតពីគុណភាពនោះឡើយ (វាយអួរយកតែម្ដង) ឲ្យតែស្រូវស្ងួតមិនសើម ហើយមិនសូវស្រអាប់ ប្រមូលយកទាំងអស់ដោយមិនគិតពីគុណភាព៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


