ព័ត៌មានជាតិ
GMAC ណែនាំឲ្យរោងចក្រធ្វើរឿងទាំងនេះ ក្រោយផ្ទុះកូវីដ១៩
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ បានផ្ញើរសារណែនាំឲ្យសមាជិករបស់សមាគមរោងចក្រកាត់ដេរទាំងអស់អនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ការណែនាំនេះ កើតមានឡើង បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅតែបន្តជាក្តីបារម្ភនៅក្នុងឧស្សាហកម្មរោងចក្រកាត់ដេរ ស្បែកជើង និងសម្លៀកបំពាក់។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ណែនាំរោងចក្រ ដែលមាននិយោជិតទើបតែត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារដែលដាក់ចេញដោយក្រសួងសុខាភិបាល និងត្រូវរៀបចំឲ្យមានឧបករណ៍វ៉ាស់កំដៅ និងធ្វើការវ៉ាស់កំដៅរបស់កម្មករនិយោជិតនៅតាមច្រកចេញ-ចូល ឲ្យបានទៀងទាត់ និងមានប្រសិទ្ធភាព។
ក្រៅពីនេះ ត្រូវរៀបចំផ្តល់ម៉ាស់សុវត្ថិភាព និងត្រូវមានទឹកអាកុលឬសាប៊ូសម្រាប់លាងដៃ សម្រាប់កម្មករនិយោជិត និងភ្ញៀវដែលចេញចូលនៅក្នុងបរិវេណរោងចក្រ។

បើតាមGMAC តាមរោងចក្រគួ កាត់បន្ថយការមកទស្សនកិច្ចពីសំណាក់ភ្ញៀវខាងក្រៅនៅក្នុងបរិវេណរោងចក្រ ហើយត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់កម្មករនិយោជិតនូវរបៀបប្រើប្រាស់សម្ភារៈការពារសុវត្ថិភាព (PPE) និងវិធានការសុវត្ថិភាព ក៏ដូចជាលើកទឹកចិត្តដល់កម្មករនិយោជិតធ្វើការលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ រៀងរាល់ពេលដែលចូលក្នុងរោងចក្រនៅពេលព្រឹក និងក្រោយពេលបរិភោគបាយថ្ងៃត្រង់។

នៅរោងចក្រមិនមានការឆ្លងរាលដាលនោះទេ បន្ទាប់ពីមានករណីកម្មការិនីបម្រើការងារនៅរោងចក្រ វាយ & ដាប់បែលយូ នៅអគារ D8 បានឆ្លងកូវីដ១៩ ពីកូនប្រុសរបស់ខ្លួនដែលបើកឡានឲ្យជនជាតិចិន កាលពីថ្ងៃទី ២ ដើមខែមីនានេះ។
ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានចុះយកសំណាកកម្មករជាង ៧០០ នាក់ ដែលធ្វើការក្នុងអគារ D8 ហើយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


