ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សុខាភិបាល ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តតាកែវ ពិនិត្យគ្លីនិកឯកជនត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវត្រូវចុះពិនិត្យតាមគ្លីនិកឯកជនដែលបើកដំណើរការ ត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបើគ្មានច្បាប់អនុញ្ញាត គឺមិនត្រូវឲ្យបន្តបើកដំណើរការតទៅទៀតនោះទេ។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍បន្តថា មុននឹងអនុញ្ញាតឱ្យគ្លីនិកឯកជនបើកដំណើរការ ថ្នាក់ដឹកនាំមន្ទីរត្រូវពិនិត្យលក្ខណៈសម្បត្តិមុន ថាតើម្ចាស់គ្លីនិកជាគ្រូពេទ្យដែលមានសញ្ញាបត្រត្រឹមត្រូវ ហើយបានចុះឈ្មោះពីគណៈវិជ្ជាជីវៈមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈហើយឬនៅ? ហើយប្រសិនជាគាត់ធ្វើការងាររដ្ឋ គឺច្បាប់មិនអនុញ្ញាតបាននោះទេ ឬទាល់តែមានការបញ្ជាក់លិខិតពីភាពទំនេរដែលមិនស្ថិតនៅក្រោមការងាររដ្ឋ ឬមិនបានធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋណាមួយ ទើបច្បាប់អនុញ្ញាតឱ្យគាត់ទទួលខុសត្រូវ ក្នុងការបើកគ្លីនិកព្យាបាលជំងឺបាន។

លោក ម៉ី សំបូរ បានបន្តថា កន្លងមកក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានគ្លីនិកឯកជនណាមួយដែលព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្មានច្បាប់អនុញ្ញាតនោះទេ គឺត្រូវតែមានច្បាប់អនុញ្ញាត និងមានសញ្ញាបត្រត្រឹមត្រូវផងដែរ ទើបយើងអាចអនុញ្ញាតឱ្យបង្កើតគ្លីនិកមួយដែលមានទំនួសខុសត្រូវខ្ពស់លើការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានបញ្ហាអ្វីកើតមានចំពោះអ្នកជំងឺ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានផ្តាំផ្ញើដល់លោក ផាន់ វ៉ាន់ ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាលថ្មី ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន៕
អត្ថបទ៖ វីរ:



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


