ព័ត៌មានជាតិ
ជិត៣០ឆ្នាំនេះ កម្ពុជាបានបញ្ជួននិស្សិតពេទ្យជាង១ពាន់នាក់ទៅសិក្សានៅប្រទេសបារំាង
ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់ឆ្នាំ២០២៤នេះ កម្ពុជាបានបញ្ជួននិស្សិតពេទ្យចំនួន ១១៤៣នាក់ រាប់បញ្ចូលទាំងនិស្សិត ១១៥នាក់ នៃឆ្នាំ២០២៤ បានទៅបំពេញកម្មសិក្សានៅតាមមន្ទីរពេទ្យនានានៃប្រទេសបារាំង ដែលបានជួយលើកកម្ពស់ធនធានមនុស្សផ្នែកវិស័យសុខាភិបាលនៅប្រទេសកម្ពុជា កាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងពិធីអបអរការដល់និស្សិតជ័យលាភីថ្នាក់វេជ្ជសាស្រ្ត DFMS/DFMSA ១១៥នាក់ ត្រៀមទៅសិក្សានៅប្រទេសបារំាង ឆ្នាំសិក្សា២០២៤-២០២៥ កាលពីល្ងាចថ្ងៃទី១៦តុលា នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបាននិងកំពុងខិតខំលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋដោយបានយកចិត្តទុកខ្ពស់លើការពង្រឹងសមត្ថភាពគ្រូពេទ្យតាមរយៈការបណ្តុះបណ្តាលបន្ត និងអភិវឌ្ឍគុណភាពនៃការថែទាំសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោមជ្រែងចាំបាច់នានាដល់អ្នកជំងឺ និងក្រុមគ្រួសារដែលការថែទាំព្យាបាលផ្តោតលើអ្នកជំងឺ។

លោករដ្ឋមន្រ្តីបានណែនាំដល់ប្អូនៗនិស្សិតសូមថែរក្សាសុខភាពឱ្យបានល្អព្រោះថា សុខភាពគឺជាមរតកសំខាន់ជាងគេ មិនអាចកាត់ថ្លៃបានឡើយ។ សូមខិតខំសម្របទៅនឹងបរិស្ថានថ្មី និងវប្បធម៌ថ្មី ដោយចែករំលែកនូវវប្បធម៌កម្ពុជា ប្រកបដោយការគោរព និងសមធម៌។ រក្សា និងពង្រឹងអាកប្បកិរិយាវិជ្ជមាន និងទម្លាប់ល្អៗរបស់ប្អូនៗ ក្នុងអំឡុងនៃការសិក្សា។ សូមចែករំលែក អ្វីៗទាំងអស់នេះជាមួយសហសេវិកប្អូនៗនៅប្រទេសបារំាង។ ប្អូនៗទាំងអស់ដឹងហើយថាជនជាតិខ្មែរត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋមួយដែលមានភាពរស់រាយរាក់ទាក់ និងស្រលាញ់សន្តិភាព។ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាទឹកដីនៃភាពញញឹម និងសន្តិភាព។ សូមបន្តសិក្សា និងស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញដែលប្អូនៗបានជ្រើសរើសក៏ដូចជានៅក្នុងផ្នែកនានាដែលពាក់ព័ន្ធព្រោះថាគ្រូពេទ្យដ៏ល្អមួយរូបក៏ជាអ្នកពូកែប្រាស្រ័យទាក់ទងមួយរូប ជាគ្រូដ៏ល្អ ជាអ្នកបង្ហាញផ្លូវដ៏ល្អ និងជាអ្នកអមដំណើរដ៏ល្អប្រពៃសម្រាប់អ្នកជំងឺ ក៏ដូចជាសង្គមជាតិទាំងមូល។

លោករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង និងជាពិសេសសហសេវិកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យប្រធានផ្នែក ដែលទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជា
ប្រកបដោយការយកចិត្តទុកដាក់ និងភាពរីករាយនៅតាមបណ្តាផ្នែកនានារបស់ពួកគេក្នុងអំឡុងឆ្នាំនានានៃការបណ្តុះបណ្តាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


