ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្ត គ្មានគោលការណ៍ចែកដីនៅស្រុកពេជ្រាដា ជូនពលរដ្ឋ ដូចការបំផុសបំផុលឡើយ
តាមរយៈសេចក្ដីបំភ្លឺ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តគ្មានគោលការណ៍ណែនាំ ឬទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីបែងចែកដី នៅក្នុងស្រុកពេជ្រាដាជូនប្រជាពលរដ្ឋឡើយ។

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញមកបំភ្លឺដូច្នេះ បន្ទាប់ពីកាលពីពេលថ្មីៗ នេះ មានការផ្សព្វផ្សាយបំផុសបំផុលថា មានការបែងចែកដីជូនដល់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិវ៉ាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយក្នុង ១គ្រួសារ ទទួលបានដីលំនៅដ្ឋានទំហំ ក្បាលដី ៣០ម៉ែត្រ និងជម្រៅ ៧០ម៉ែត្រ រួមទាំងដឹកសិកម្មចំនួន ០៣ហិកតា ។
នៅក្នុងសេចក្ដីបំភ្លឺ ចុះថ្ងៃទី១៨ ខែតុលា រដ្ឋបាលខេត្តមណ្ឌលគិរី សរសេរដូច្នេះ៖«រដ្ឋបាលខេត្ត សូមជម្រាបជូនថា គ្មានគោលការណ៍ណែនាំ ឬការអនុញ្ញាតពី រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធណាមួយ ក្នុងការបែងចែកដីជូនប្រជាពលរដ្ឋនោះទេ។ »។
រដ្ឋបាលខេត្តមណ្ឌលគិរី ចាត់ទុកផ្សាយព័ត៌មានចែកដីជូនពលរដ្ឋនេះ គឺជាចេតនាក្នុងការបំផុសបំផុលពីសំណាក់ក្រុមមេខ្យល់ ក្នុងគោលបំណងបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់។
រដ្ឋបាលខេត្តភាគឦសានមួយនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យចាញ់បោកតាមការសន្យារបស់ក្រុមមេខ្យល់ ដែលនាំឱ្យបងប្អូនប្រជា ពលរដ្ឋ ខាតបង់ទ្យព្យសម្បត្តិ។
បន្ថែមពីការអំពាវនាវ រដ្ឋបាលខេត្ត អះអាងថា ខ្លួននឹងពិនិត្យស្រាវជ្រាវលើករណីនេះ និងចាត់វិធានការផ្លូវច្បាប់ចំពោះជនខិលខូច ក្រុម មេខ្យល់ ដែលបានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកលបោកប្រាស់ប្រជាពលរដ្ឋ ។
តាមរដ្ឋបាលខេត្ត ក្នុងពេលបច្ចុប្បន្ន ខេត្តមណ្ឌលគិរី មានដីសម្បទានសង្គមកិច្ច ០១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ។ក្នុងករណីប្រជាពលរដ្ឋ ខ្វះខាត គ្មានដីពិតប្រាកដ ពលរដ្ឋ អាចដាក់ពាក្យស្នើសុំតាមរយៈ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដើម្បីរដ្ឋបាលខេត្ត ពិនិត្យលទ្ធភាព និងផ្តល់ជូនតាមការជាក់ស្តែង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


