ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព គ្រប់ថ្នាក់ គ្រប់ផ្នែក ឱ្យពង្រឹងសមត្ថភាព ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំធានាទាំងធនធានមនុស្ស មធ្យោបាយ សម្ភារ ថវិកា សម្រាប់ដំណើរការការងារ និងត្រៀមឆ្លើយតបគ្រោះមហន្តរាយ។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការគ្រប់គ្រងគ្រោះមហន្តរាយ សំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ទិវានេះប្រារព្ធឡើង ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធគ្នា ស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ចសង្គម ដែលធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យ គ្រប់ផ្នែក សុទ្ធតែ មានការជាប់ពាក់ព័ន្ធ និងត្រូវចូលរួម ដោយផ្ទាល់ ឬ ដោយប្រយោល ក្នុងគ្រប់សកម្មភាពនៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនេះ។ បន្ថែមពីលើនេះ ការរួមចំណែកឧបត្ថម្ភគាំទ្រ ជាធនធាន សម្ភារ មធ្យោបាយ ថវិកា ដល់អាជ្ញាធរ ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ប្រជាពលរដ្ឋ ដៃគូរអភិវឌ្ឍន៍ សប្បុរសជន នៅតែជាភាព ចាំបាច់ ដែលមិនអាចកាត់ផ្តាច់បាន ហើយមិនមែនត្រឹមតែជា កិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយ ដើម្បីរួមគ្នាការពារសុខសន្តិភាព និងសេដ្ឋកិច្ចសង្គម របស់ជាតិទាំងមូល។

ចំណែក លោកស្រី ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា គ្រោះមហន្តរាយកើតឡើងមិនរើសអើងនោះទេ មិនថាប្រទេសក្រីក្រ ឬប្រទេសអ្នកមាន សុទ្ធតែកើតមានឡើងនូវគ្រោះមហន្តរាយដូចៗគ្នា។ ដូច្នេះ ត្រូវធ្វើយ៉ាងណា ដើម្បីបង្ការ ទប់ស្កាត់ ពីផលប៉ះពាល់ដែលកើតឡើងពីក្រុមហន្តរាយផ្សេងៗនោះ។ លោកស្រីថា ការប្រារព្ធទិវានេះឡើង គឺដើម្បីធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីសារៈសំខាន់ និងចូលរួមក្នុងការទប់ស្កាត់បញ្ជៀស និងបង្ការ ព្រោះការឆ្លើយតបមានការចំណាយច្រើនជាងការទប់ស្កាត់ និងការបង្ការ ហើយក៏មានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋផងដែរប្រសិនបើមានគ្រោះមហន្តរាយកើតឡើង៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


