Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាលចាត់តាំង៤ក្រុមការងារត្រៀមទទួលប្រជាពលរដ្ឋនៅព្រំដែនថៃ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្ដាលបានចាត់តាំងឱ្យមាន៤ក្រុមការងារដើម្បីសម្របសម្រួលជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនថៃដើម្បីរៀបចំទទួល និងគ្រប់គ្រង ពលករ ប្រជាពលរដ្ឋដែលវិលត្រឡប់មកស្រុកកំណើត​នៅ​តាម​ស្រុកក្រុងនៃខេត្តកណ្ដាលវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ាឡែន បានមានប្រសាន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា នៅសាលាខេត្តកណ្ដាលថ្ងៃនេះ លោកបានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងពលករ មកពីប្រទេសថៃ។ ក្នុងនោះរដ្ឋបាលខេត្តកណ្ដាលបានចាត់តាំង៤ក្រុមការងារដែលមានគោលដៅពាក់ព័ន្ធខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ បាត់ដំបង ប៉ៃលិន និងកោះកុងជាដើម។

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “ក្រុមការងារទាំង៤នេះ មានក្រុមសមាសភាព៦ទៅ៧រូប​ដើម្បីអនុវត្តភារកិច្ច សម្រួលសម្រួលទទួលព័ត៌មាន ទិន្ន័យពលករ​រៀបចំទទួលមកភូមិកំណើតវិញ។ នៅក្នុងការសម្របសម្រួលកិច្ចការនេះ យើងត្រូវពិនិត្យកិច្ចការជាក់ស្ដែង ដល់ប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានចូលមកទឹកដីកម្ពុជាហើយ ត្រូវបានខេត្តដែលជាប់ព្រំដែនធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយតាមគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល គឺយើងជាខេត្តសាមីរបស់ប្រជាពលរដ្ឋ ពលករទាំងនោះ គឺត្រូវសម្របសម្រួលជាមួយអង្គភាពកងពលនៅជាប់​ព្រំដែនដើម្បីសម្របសម្រួល​ដឹកជញ្ជូនមកខេត្តយើងវិញ។”

លោក គ្រុយ ម៉ាឡែន បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្ដាលបានសហការជិតស្និទ្ធិជាមួយរដ្ឋបាល​ខេត្ត​ជាប់ព្រំដែនថៃដើម្បីផ្ដល់ និងទទួលព័ត៌មានគ្នាទៅវិញទៅមកពីចំនួន និងពេលវេលា​ដែល​ត្រូវបញ្ជូននូវប្រជាពលរដ្ឋ ពលករដែលវិលត្រឡប់ពីប្រទេសថៃ។

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “ជាក់ស្ដែងមកដល់ពេលនេះ យើងបានសម្របសម្រួលទទួល​ពលករ​បានរាប់រយនាក់ហើយ ដើម្បីបញ្ជូន និងបែងចែកតាមបណ្ដាក្រុងស្រុកដែល​ជាលំនៅឋាន​របស់​ពួកគាត់ ហើយយើងនឹងត្រៀមទទួលប្រជាពលរដ្ឋជាច្រើនបន្តទៀត ដែលក្នុងនោះកងពលលេខ៩៩ ជាអ្នកសម្របសម្រួលដឹកជញ្ជូន ហើយយើងទទួលសម្របសម្រួលឱ្យពួកគាត់ស្នាក់នៅកន្លែង​មណ្ឌលចត្តាឡីស័ករួមមួយ មុននឹងបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កនៅមូលដ្ឋានរស់នៅរបស់ពួកគាត់”។

គួរបញ្ជាក់ថា នៅពេលនេះ ប្រជាពលរដ្ឋ ពិសេសពលករដែលបានធ្វើការនៅប្រទេសថៃ បានត្រឡប់មកភូមិកំណើតខ្លួនវិញ ដោយសារបណ្ដាខេត្តនៅប្រទេសថៃមានការស្រាកស្រាន្តរីករាលដាលនៃជំងឺកូវីដជាងមុន ធ្វើឱ្យពួកគាត់មានលទ្ធភាពធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែន។ ជាមួយគ្នានេះ ដោយសារថៃក៏ជិតចូលឆ្នាំដូចខ្មែរ ហើយការងារនៅទីនោះត្រូវបានកាត់បន្ថយដែលធ្វើឱ្យពលករអស់ការងារ ហើយចង់មករកការងារនៅក្នុងប្រទេសកំណើតវិញ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

រដ្ឋបាលខេត្តកណ្ដាលត្រៀមមណ្ឌលចត្តាឡីស័កធំៗ៣ដើម្បីទទួលលំហូរប្រជាពលរដ្ឋខ្មែរពីថៃ

បន្ទាន់! កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម