ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ២៥នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ ត្រូវបានថៅកែជួយចេញថ្លៃព្យាបាលទាំងស្រុង
ពលករខ្មែរចំនួន២០នាក់ និងកុមារ៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើទឹកដីថៃកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ត្រូវបានថៅកែជាជនជាតិថៃទទួលរ៉ាប់រងរាល់ការចំណាយលើថ្លៃព្យាបាលទាំងស្រុង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី០៦ ខែមីនា នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ទទួលបានព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅដែលស្ថិតក្នុងភូមិខ្នងម៉ាឡៃ ឆ្ពោះទៅស្រុកណាឌី ខេត្តប្រាជីនបុរី ដើម្បីទៅធ្វើការ។
គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣ នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្គ្រោះបឋមរួចហើយ ត្រូវបានថៅកែថែទទួលយកទៅកន្លែងស្នាក់នៅវិញ។

តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Matichon online បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចំណុចក្នុងភូមិ Ban Thap ត្រង់ចំណុចផ្លូវ Ban Khao Khat-Ban Kaeng Dinso ដែលជាផ្លូវកោងខ្លាំង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


