Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ សិស្ស​​និទ្ទេស​ A ជាប់​ចំនួន​៧៤ នាក់​ ខណៈអ្នកធ្លាក់មាន​​ជាង ១ ពាន់​នាក់

បានផុស

នៅ

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​លទ្ធផលសិស្ស​ប្រឡងបាក់ឌុបឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ ដែល​សរុប​មាន​សិស្សជាប់ទូទៅមានចំនួន ៤.៨៣៩ នាក់ ខណៈ​ដំណើរការ​ប្រឡងរយៈពេល ២ ថ្ងៃមានបេក្ខជនសរុប​ចូលរួម​ប្រឡង​ចំនួន ៦ ២៣៥ នាក់។

បើតាមប្រធាន​មន្ទីរអប់រំ​ យុវជននិង​កីឡា​ខេត្ត ក្នុង​ចំណោម​សិស្ស​សរុប​ដែល​ជាប់​ជាង ៤ ពាន់នាក់ មាន​សិស្ស​ដែល​ជាប់​និទ្ទេស A មាន​ចំនួន៧៤នាក់ និទ្ទេសB ចំនួន ៤១៦នាក់ និទ្ទេស C ចំនួន ១ ០០៣នាក់ និទ្ទេស D ចំនួន ១ ៦៣០នាក់ និង​និទ្ទេស E ចំនួន ១ ៧១៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ​ យុវជននិង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឲ្យដឹង​ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា​​ទុតិយភូមិឬបាក់ឌុបឆ្នាំសិក្សា ២០២៤ ប្រព្រឹត្តទៅដោយល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់​គណៈមេប្រយោគទូទាំងខេត្ត ក្នុងនោះប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំង សហភាព​សហព័ន្ធយុវជនកម្ពុជា មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផងដែរ។

លោកឈួ ប៊ុនរឿង បានឲ្យដឹង​ទៀតថា ដោយ​គោលការណ៍ “អ្នកចេះគឺជាប់” បេក្ខជនទាំងអស់បានគោរពបទប្បញ្ញត្តិនៃការប្រឡងព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡង​ឡើយ។

ការប្រឡងបាក់ឌុបរយៈពេល ២ ថ្ងៃក្នុងខេត្តបន្ទាយមានជ័យ នេះមានបេក្ខជនសរុបចំនួន ៦.២៣៥នាក់ ស្រី៣.៥៦៨នាក់ បានចូលរួមប្រឡងទាំងអស់ពុំមានអ្នកអវត្តមានឡើយ ហើយមានមណ្ឌលប្រឡងចំនួន៨ មាន ១.មណ្ឌលបឋមសិក្សាហ៊ុនសែន សុភី ២.មណ្ឌលវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ៣. មណ្ឌលសាកលវិទ្យាល័យមានជ័យ
៤. មណ្ឌល​វិទ្យាល័យ សិរីសោភ័ណ ៥. មណ្ឌលវិទ្យាល័យសម្ដេចឪ ៦. មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង UME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨. មណ្ឌលអនុវិទ្យាល័យទឹកថ្លា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម