Connect with us

ព័ត៌មានជាតិ

កសិករ​ឃុំបុសលាវ សម្រុក​​ធ្វើ​ស្រែ​ប្រាំងបានជាង ១ ពាន់ហិចតា ក្រោយ​ទទួល​ពូជស្រូវ​ពី​រដ្ឋាភិបាល

បានផុស

នៅ

ប្រជាកសិកររស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានសម្រុកធ្វើស្រែប្រាំងឡើងវិញ ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល និង​ស្របពេលដែលទឹកជំនន់ក៏បានស្រកចុះទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណៃ ឃី មេឃុំបុសលាវបានឲ្យដឹងថា ប្រជាកសិករនៅក្នុងឃុំបុសលាវ នៅ​ក្រោយពេលទឹកស្រកក្នុងខែតុលា ឆ្នាំ​២០២៤ បាននាំគ្នាចាប់ផ្ដើមបង្កបង្កើនផលរដូវប្រាំង សម្រេចបានប្រមាណជាង ១ ពាន់ហិចតា។

លោក​បន្ត​ថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កសិករបាននាំគ្នាភ្ជួររាស់ និងពង្រោះពូជស្រូវធ្វើស្រែប្រាំងឡើងវិញសម្រេច​បានទាំងស្រុង និងទាន់ពេលវេលានៅទូទាំងឃុំបុសលាវ។

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចែកពូជស្រូវចំនួន ៦១១,៩០០ គីឡូក្រាម ដល់ប្រជាកសិករ ចំនួន ៦,១១៩គ្រួសារ ស្មើនឹងផ្ទៃដីដែលត្រូវស្ដារឡើងវិញចំនួន ៥,៨៧២ ហិចតា នៅទូទាំងខេត្តក្រចេះ ដែលទទួលរង ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។

បើតាមមេឃុំ​បុសលាវ ពលរដ្ឋនៅឃុំបុសលាវ​ប្រមាណ ៦៣០ គ្រួសារ ទទួលបានអំណោយពូជស្រូវពីរាជរដ្ឋាភិបាល ខណៈ​ដែល​ពូជស្រូវទទួល​បានយកមកពង្រោះដុះ​បានល្អ អត់មានបាត់បង់ដែល​ជាតម្រូវការរបស់កសិករចង់បាន។

យ៉ាងណាមិញ មេឃុំ​បុសលាវ​បាន​លើកឡើង​ពីការធ្លាក់ចុះ​តម្លៃស្រូវនៅលើទីផ្សារសព្វថ្ងៃនេះគឺនៅ​ជាង ៩០០ រៀល ប្រៀប​ធៀប​ខែមុនតម្លៃជាង ១​ពាន់​រៀល

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម