ព័ត៌មានជាតិ
មន្ត្រីជំនាញថ្នាក់ខេត្ត និងកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងរ៉ែមាសអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី
មន្រ្តីថ្នាក់ខេត្តនិងថ្នាក់ក្រសួងបានសហការគ្នា ចុះបង្រ្កាបក្រុមធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់នៅក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការដែលធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២៤ ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល និងអង្គភាពប្រឆាំងអំពើពុករលួយ។


នៅក្នុងប្រតិបត្តិការ មន្រ្តីជំនាញបានរកឃើញរណ្តៅដៅរ៉ែមាសមួយចំនួន ដែលគេទុកចោលជាច្រើនទីតាំង និងសម្ភារៈដំណើរការសង្វាក់ផលិតកម្មរ៉ែមាសមួយចំនួនធំផងដែរ។
លោក សាន់ ដារិទ្ធ ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិបានសង្កត់ធ្ងន់ទៅលើក្រុមឈ្មួញធ្វើអាជីវកម្មដែលហ៊ានបំផ្លិចបំផ្លាញសំណង់រឹង ដែលជំនាញធ្លាប់បានចាក់គ្របរណ្តៅរ៉ែមាសខុសច្បាប់នាពេលកន្លងមក និងចាប់វិធានការច្បាប់ជាធរមានដោយគ្មានការលើកលែង។
លោកបានអំពាវចំពោះប្រជាពលរដ្ឋ ដែលកំពុងពាក់ព័ន្ធការប្រកបរបរធ្វើរ៉ែមាសតាមរូបភាពផ្សេងៗដូចជា កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន រែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទគ្រប់រូបភាពត្រូវបញ្ឈប់គ្រប់សកម្មភាពពីពេលនេះតទៅ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


