ព័ត៌មានជាតិ
ក្រសួងសុខាភិបាលរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ
ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយសម្រាប់មន្ទីរពេទ្យត្រៀមទុកនៅពេលមានគ្រោះមហន្តរាយកើតឡើងទាំងក្នុង និងក្រៅ។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យកាលពីពេលថ្មីៗនេះនៅខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមន្ទីរពេទ្យចេះបង្កើតផែនការឆ្លើយតប,ការគ្រប់គ្រង, ការសរសេរគោលនយោបាយ, និងការសរសេរនីតិវិធីដែលតម្រូវឱ្យផែនការ DHPP ដែលជាមគ្គុទេសក៍សម្រាប់មន្ទីរពេទ្យត្រៀមទុកនៅពេលមានគ្រោះមហន្តរាយកើតឡើងទាំងក្នុង និងក្រៅ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានលើកពីចំណុចសំខាន់ៗសម្រាប់វគ្គបណ្តុះបណ្តាលនេះដើម្បីឱ្យមន្ទីរពេទ្យយកទៅត្រៀមខ្លួនរួមមាន១) ការត្រៀមជាមុន ដែលត្រូវមានធនធានមនុស្ស, សមត្ថភាព,ឧបករណ៍សម្ភារ និងឱសថគ្រប់គ្រាន់ ហើយត្រូវតែមានSOPសម្រាប់មន្ទីរពេទ្យទាំងអស់។ ២)ការអនុវត្តតាមSOPដែលបានរៀបចំរួចជាស្រេចសម្រាប់ការអនុវត្តពីមួយជំហានទៅមួយជំហានឱ្យបានច្បាស់លាស់។ ៣)ការរៀបចំផែនការត្រៀមលក្ខណៈសម្បត្តិដំណើរការមន្ទីរពេទ្យឡើងវិញក្រោយមានព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។

ដូចនេះដើម្បីអនុវត្តបាននូវចំណុចទាំង៣ ខាងលើនេះលោករដ្ឋលេខាធិការបានស្នើដល់ក្រុមគ្រូបង្គោលដែលទៅបណ្ដុះបណ្ដាលនៅក្នុងវគ្គនេះរួមជាមួយសិក្ខាកាមធ្វើការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ និងបង្ហាត់បង្ហាញពីការរៀបចំទៅតាមលំដាប់លំដោយនៃចំណុចទាំងអស់នេះ។

ជាមួយគ្នានេះផងដែរ លោករដ្ឋលេខាធិការបានធ្វើការណែនាំទៅដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ជាពិសេសមន្រ្តីសុខាភិបាលបម្រើការងារនៅតាមមន្ទីរពេទ្យដែលជាមន្ត្រីបច្ចេកទេសត្រូវខិតខំពង្រឹងចំណេះជំនាញបច្ចេកទេសដោយសិក្សាស្វែងយល់ និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ដើម្បីធ្វើឱ្យចំណេះជំនាញបច្ចេកទេសរបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


