ព័ត៌មានជាតិ
មន្ត្រីរដ្ឋសភាកម្ពុជា ថា ការពង្រឹងពហុភាគីនិយម ជាស្នូលនៃទំនាក់ទំនងភាពជាដៃគូ
មន្ត្រីរដ្ឋសភាកម្ពុជា លើកឡើងថា ការពង្រឹងពហុភាគីនិយម គឺជាស្នូលក្នុងទំនាក់ទំនងភាពជាដៃគូអន្តរជាតិ ដែលគ្រប់ភាគី គប្បីរួមគ្នាពង្រឹងជាចាំបាច់ ដោយបើកចំហ និងបរិយាបន្ន។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភានៃកម្ពុជា គូសបញ្ជាក់ថា ការពង្រឹងពហុភាគីនិយមបើកចំហ ហើយបរិយាបន្ន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ គឺជាគោលបំណងរួមរបស់យើង ដោយតម្កល់ផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជន ជាស្នូលក្នុងទំនាក់ទំនងភាពជាដៃគូ។ បណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងនេះ ក្នុងសន្និសីទអន្តរជាតិឆ្នាំ២០២៤ ស្តីពីភាពជាដៃគូអាស៊ាន-កូរ៉េ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
បណ្ឌិត ឈាង វណ្ណារិទ្ធ បានថ្លែងចែករំលែកទស្សនៈនៅក្នុងអង្គសន្និសីទនេះ ថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ ភាពឆាប់ប្រែប្រួល និងការកើនឡើងនៃភាពស្មុគស្មាញអន្តរជាតិ បានបង្ខំឱ្យមហាអំណាចកណ្តាល និងរដ្ឋតូចៗស្វែងរកជំហរ ដើម្បីអភិវឌ្ឍន៍ជាតិខ្លួន។

តួយ៉ាង លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងពីសារៈសំខាន់ភាពជាដៃគូរវាងអាស៊ាន-កូរ៉េ ដែលលោក ចាត់ទុកថា ជាសសរស្តម្ភមួយក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងអំឡុងពេលដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ អាស៊ាន និងកូរ៉េ ចាំបាច់ត្រូវពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើមនុស្ស សន្តិភាព ភពផែនដី និងវិបុលភាព។ នេះជាការបន្ថែមរបស់បណ្ឌិត ឈាង វណ្ណារិទ្ធ។
ក្នុងន័យនេះ បណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានស្នើឱ្យប្រទេសកូរ៉េបន្តវិនិយោគធនធានបន្ថែមទៀត ក្នុងការគាំទ្ររដ្ឋសមាជិកអាស៊ាន ក្នុងការកសាងសមត្ថភាពនវានុវត្តន៍នៅទូទាំងវិស័យសាធារណៈ ឯកជន និងសង្គមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


