ព័ត៌មានជាតិ
ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា
ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជាបានលើកឡើងថា ការដើរនយោបាយខុសតាមរយៈការធ្វើរដ្ឋប្រហារ និងការធ្វើបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺផ្តល់ក្តីអន្តរាយដល់ប្រទេសជាតិ និងប្រជាជន ដូចរបបខ្មែរក្រហមដែលជាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ កាប់សម្លាប់គ្នាឯង។ ការលើកឡើងបែបនេះ អំឡុងពេលដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍប្រទេសកុំឱ្យជាន់ដានប្រវត្តិសាស្រ្តច្រំដែល។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភ្លើងសង្រ្គាមស៊ីវិលដែលឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០ បានផ្តល់នូវគុណវិបត្តិយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិកម្ពុជា ការកាប់សម្លាប់ខ្មែរគ្នាឯង បំផ្លាញទ្រព្យសម្បតិជាតិ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិផុងខ្លួនអន្តរាយ។ ទាំងនេះសុទ្ធសឹងតែកើតឡើងពីការដើរនយោបាយខុស និងការធ្វើបដិវត្តន៍ដើម្បីឡើងកាន់អំណាចពីសំណាក់អ្នកនយោបាយ ដែលឈានដល់ការបែកបាក់ផ្ទៃក្នុង ផុងខ្លួនក្នុងសង្គ្រាមគ្នាឯង។

អ្នកជំនាញផ្នែកទស្សនវិជ្ជារូបនេះមើលឃើញថា “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជា ក្រោយពេលបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលដែលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
ជុំវិញការលើកឡើងនេះដែរ អ្នកជំនាញផ្នែកទស្សនវិជ្ជារូបនេះបានសង្កត់ធ្ងន់ថា ទម្រាំបានមកទល់ថ្ងៃនេះ កម្ពុជាបានឆ្លងកាត់រឿងរ៉ាវប្រវត្តិសាស្រ្តដ៏ជូរចត់គ្មានអ្វីនឹងថ្លែង ដូច្នេះហើយអ្នកនយោបាយប្រឆាំងដែលតែងតែលើកឡើងពីការធ្វើសកម្មភាពខុសច្បាប់ តាមរយៈការធ្វើបដិវត្តន៍ និងរដ្ឋប្រហារជាដើម ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ គួរបញ្ឈប់ការធ្វើនយោបាយបែបនេះតទៀត ដែលវាជាការធ្វើឱ្យអន្តរាយដល់សង្គមជាតិ ជាន់ដានប្រវត្តិសាស្រ្ត ដែលភាពភ័យខ្លាចនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិជានិច្ច។

លោកបណ្ឌិតមើលឃើញថា ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិនិងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងតទៅមុខទៀត។
ចំណែកលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញដែរថា ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានមកពីការបូជាឈាមស្រស់ សាច់ស្រស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅវាត្រូវបានចាត់ទុកថាជាកំណើតទីពីររបស់ប្រជាជនកម្ពុជាផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះគឺជាលះបង់ដើម្បីសង្គ្រោះប្រជាជាតិកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាចេញពីវាលពិឃាត។ ក្នុងន័យនេះយុវជនជំនាន់ក្រោយ អ្នកដែលកើតក្រោយឆ្នាំ ១៩៧៩ ត្រូវតែចងចាំថ្ងៃនេះ ថ្ងៃប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាន ថ្ងៃដែលប្រជាជាតិកម្ពុជាមានសេរីភាព និងការអភិវឌ្ឍ។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជា បានគូសបញ្ជាក់ថា រឿងដែលបានកើតឡើងកាលពីអតីតកាល ផុងខ្លួនក្នុងសង្រ្គាម នេះក៏ជាមេរៀនឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេសជាតិ ការដឹកនាំនយោបាយដែលខុសឆ្គង នឹងនាំទៅដល់ការសម្រេចចិត្តខុស នាំទៅដល់បដិវត្តន៍ដ៏មហន្តរាយ ដែលមិនត្រឹមតែនាំទៅដល់ការបែកបាក់ជាតិ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឱ្យខ្ទេចខ្ទាំប៉ុណ្ណោះទេ តែថែមទាំងនាំទៅដល់ការកាប់សម្លាប់យ៉ាងរង្គាលលើជាតិសាសន៍ឯងផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក