ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តក្រចេះ ឲ្យមន្រ្តីអប់រំចុះពិនិត្យកែលម្អទីតាំងអន្តេវាសិកដ្ឋានសិស្ស ខណៈទូទាំងខេត្តមានសិស្សជាប់និទ្ទេស A កើនឡើងជាងឆ្នាំមុន
លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ពិសេសសិស្សានុសិស្ស ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំសិក្សា ២០២៣-២០២៤ ដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
លោកមានប្រសាសន៍បែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំសាមញ្ញលើកទី ៦ អាណត្តិទី ៤ ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤។

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម បានបញ្ជាក់ថា សិស្សជាប់និទ្ទេស A ឆ្នាំនេះ មានការកើនឡើង បើបៀបនឹងឆ្នាំ២០២៣ ដែលទាំងអស់នេះសបញ្ជាក់ឲ្យឃើញ ពីការប្តេជ្ញាចិត្តរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការបង្រៀននិងរៀន ដែលបានរួមចំណែកលើកមុខមាត់ខេត្ត លើកកម្ពស់នូវវិស័យអប់រំនៅកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោក ហឿ ស៊ីយ៉ែម ក៏បានស្នើរដល់មន្ទីរអប់រំចុះពិនិត្យទីតាំងអន្តេវាសិកដ្ឋាន នៅតាមសាលាមួយចំនួន ដែលទុកចោល សូមធ្វើការបោសសម្អាតជាប្រចាំ និងថែទាំរក្សាកែលម្អសោភ័ណ្ឌភាព ដើម្បីប្រយោជន៍យូរអង្វែងដល់ក្មួយសិស្សានុសិស្ស។

នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ ខេត្តក្រចេះមានសិស្សប្រឡងជាប់និទ្ទេស A សរុបមានចំនួន ៥៦ នាក់។ បើប្រៀបធៀបនឹងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A ឆ្នាំ២០២៣ មានចំនួនសរុប ៣៥នាក់ ក្នុងនោះស្រី ២៦នាក់ ប្រៀបធៀបឆ្នាំ២០២៤នេះ មានការកើនឡើង ២១ នាក់ ក្នុងនោះស្រី ៧នាក់៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


