ព័ត៌មានជាតិ
ខេត្តកណ្ដាលមានអ្នកជាប់ពាក់ព័ន្ធសហគមន៍កើនឡើងជាង១ម៉ឺននាក់ និងមានអ្នកឆ្លងកូវីដ១៩កើនដល់៨១នាក់
យោងតាម លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កម្ភៈរហូតមកដល់ពេលនេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធចំនួន១២,២៩១នាក់ ក្នុងនោះមានអ្នកឆ្លងកូវីដ ១៩ ចំនួន ៨១នាក់ និងមានអ្នកជាសះស្បើយចំនួន៣នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធជាង១ម៉ឺននាក់នោះកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានាចំនួន ១,៩៤១នាក់ និងធ្វើចត្តាឡីស័កនៅផ្ទះចំនួន៨,៣៥០នាក់។

ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្តកណ្តាលបានបិទជាបណ្ដោះអាសន្ន កាស៊ីណូ និងសណ្ឋាគារជាសាកុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្គ្រេន កាស៊ីណូកាឡាក់ស៊ីនិងកាស៊ីណូ យុងយ័ននិងបិទជាបណ្ដោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
ក្រៅពីនេះអាជ្ញាធរបានបិទភូមិវាលធំនៅស្រុកល្វាឯម បន្ទាប់ពីរកឃើញអ្នកភូមិមានឆ្លងកូវីដ១៩ជាបន្តបន្ទាប់។ លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩ស្រុកល្វាឯមបានឲ្យដឹងថា ចំពោះប្រជាជនស្ថិតនៅក្នុងទីតាំងភូមិវាលធំដែលត្រូវបានបិទមួយផ្នែកធំ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលស្រុក សហការជាមួយក្រុមការងារនៃមន្ទីរពេទ្យបង្អែកស្រុក បានយកវត្ថុសំណាករួចរាល់ចំនួន៨៥៦នាក់ ស្រី៤៥៤នាក់ ហើយថ្ងៃទី១១ ខែមីនា ម្សិលមិញនេះ បន្តយក៣៥សំណាកបន្ថែមទៀតហើយកំពុងរង់ចាំទទួលលទ្ធផលសំណាក។

លោក កន សុខកាយ មានប្រសាសន៍បន្ថែមថា ចំនួនអ្នកវិជ្ជមានកូវីដ-១៩ក្នុងស្រុកទាំងមូលមានចំនួន១០នាក់ ស្រី៥នាក់ ក្នុងនោះភូមិវាលធំចំនួន៨នាក់ ភូមិព្រែកតាអុងទី១ ចំនួន១នាក់ (ឃុំពាមឧកញ៉ាអុង) និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ចំនួន១នាក់។
គួរបញ្ជាក់ថា ខេត្តកណ្តាលគឺជាខេត្តដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីរាជធាណីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រៅពីនេះមានខេត្តព្រៃវែងចំនួន២៨នាក់ កោះកុង១០នាក់ កំពង់ធំ៣នាក់ បាត់ដំបង១នាក់ សៀមរាប១នាក់ កំពង់ចាម១នាក់និងស្វាយរៀង២នាក់ ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ចំនួន៧១២នៃអ្នកឆ្លងសរុប១,២២៥នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


