ព័ត៌មានជាតិ
រដ្ឋបាលជលផលខេត្តក្រចេះអះអាង ទិន្នផលត្រីឆ្នាំនេះកើនឡើង ៥%
ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានអះអាងថា ទិន្នផលត្រីទន្លេមេគង្គក្រចេះឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ៥%។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ទិន្នផលត្រីឆ្នាំនេះកើនឡើង ៥% ធៀបនឹងឆ្នាំមុន។ កត្តាដែលធ្វើឲ្យទិន្នផលត្រី ឆ្នាំនេះកើនឡើង រួមមាន កត្តាធម្មជាតិ ការចូលរួមពីមន្ទីរ អង្គភាព ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាពិសេស មានការដឹកនាំផ្ទាល់ពីលោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកនាយខណ្ឌ បានបន្ដឲ្យដឹងថា នៅក្នុងរដូវបិទនេសាទ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាល ជលផលក្រចេះ សហការជាមួយ គណបញ្ជាការការឯកភាពក្រុងស្រុក ចុះពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងរយពេល ១០ខែ ជាលទ្ធផល ចុះទប់ស្កាត់ និងបង្ក្រាប បទល្មើសបាន ២៤លើក លើ ៥៣ករណី ក្នុងនោះ ដកហូតនិងបំផ្លាញ់ចោលលូស្បៃម៉ុង ៣៧៧មាត់លូ របាំងស្បៃម៉ុង ជាង២០០ខ្សែ ប្រវែងជាង ១ម៉ឺន១ពាន់ម៉ែត្រ របាំងលបកាវ ៥៤ខ្សែ ប្រវែងប្រមាណជាង ៥ពាន់ម៉ែត្រ ដកហូតនិងបំផ្លាញ់ចោលបង្គោលឬស្សី ជាង៧ពាន់ដើម និងចាក់លែងកូនត្រីច្រុះចូលបឹងធម្មជាតិ ប្រមាណជាង ២ពាន់គីឡូក្រាម ដែលទាំងនេះគឺស្ថិតនៅតំបន់នេសាទបម្រុង។

ដោយឡែក ចំពោះតំបន់អភិរក្សផ្សោត គឺចុះទប់ស្កាត់និងបង្ក្រាបបានចំនួន ១០៧ លើក លើ ១៩៧ករណី ក្នុងនោះ ដកហូតម៉ង ចំនួនជាង ៣០០ ត្បូង មានប្រវែង ១៤ពាន់ម៉ែត្រ ដកហូតសន្ទួចរនងនៅក្នុងអន្លងផ្សោត បានប្រមាណជា ៦៩ខ្សែ មានប្រវែងជាង ៥ ពាន់ម៉ែត្រ ដកហូតទូកម៉ាស៊ីនបទល្មើសឆក់ត្រី ចំនួន ៤គ្រឿង ដកហូតអ៊ាងម៉ូទ័រ ចំនួន ៧ គ្រឿង បញ្ជូនខ្លួនជនសង្ស័យចំនួន ២ករណី ទៅសាលាដំបូងខេត្តក្រចេះ និងមានមនុស្ស ៣នាក់ជាប់ពន្ធធនគា និងអប់រំផ្សព្វផ្សាយដល់ប្រជានេសាទ ចំនួន ៥៨ករណី។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ថា ក្នុងនាមជា នាយខណ្ឌ បានរៀបចំនូវយន្តការទៅតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអនុវត្តតាមប្រសាសន៍ឯកឧត្តមអភិបាលខេត្តក្រចេះ គឺដោយបានជម្រុញឲ្យខណ្ឌរដ្ឋ បាលជលផល សហការជាមួយគណបញ្ជាការឯកភាពក្រុងស្រុក ដែលពាក់ព័ន្ធក្នុងដែន នេសាទ ជាពិសេស ក្នុងតំបន់គ្រប់គ្រងការពារអភិរក្សសត្វផ្សោត។


លើសពីនេះ ទោះបីនៅក្នុង ឬនៅក្រៅ តំបន់អភិរក្សសត្វផ្សោតក្តី គឺមន្ត្រីខណ្ឌរដ្ឋបាល ជលផល នៅតែបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជានិច្ច ដើម្បីចុះទប់ស្កាត់បង្ក្រាបបទល្មើសដូចភ្លៀងរលឹម មិនថា ទាំងនៅក្នុងរដូវបិត ឬរដូវបើកក្តី។
ជាងនេះទៅទៀត ខណ្ឌរដ្ឋបាលជលផល នឹងខិតខំឲ្យអស់លទ្ធភាព សហការជាមួយ អង្គការជាដៃគូរ ដូចជា អង្គការ WWF ប្រចាំខេត្តក្រចេះ ដើម្បីចុះផ្សព្វផ្សាយច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនៃច្បាប់ជលផល និងប្រកាសផ្សេងៗដែលពាក់ព័ន្ធការគ្រប់ គ្រងអភិរក្សសត្វផ្សោត នៅតាមសាលារៀន វត្តអារាម ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្ស បានយល់បានដឹងពីសារប្រយោជន៍របស់សត្វផ្សោត ហើយចូលរួមការពារ ថែរក្សាអភិរក្សទាំងអស់គ្នា៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ