Connect with us

ព័ត៌មានជាតិ

​បេក្ខជន ២១៨ រូប ក្នុង​ចំណោម ២៨៤ រូប​ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ប្រឡងជាប់បាក់​ឌុប

បានផុស

នៅ

នៅក្នុងសម័យប្រឡងទុតិយភូមិឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជន ២៨៤ រូប​នៅ​វិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង មាន​បេក្ខជន​ចំនួន ២១៨ រូបបានប្រឡងជាប់ក្នុងនោះរួមមាន៖ ជាប់និទ្ទេស A ចំនួន ១៦ រូប, ជាប់និទ្ទេស B ចំនួន ២៦ រូប, ជាប់និទ្ទេស C ចំនួន ៥២ រូប, ជាប់និទ្ទេស D ចំនួន ៧០ រូប និងជាប់និទ្ទេស E ចំនួន ៥៤ រូប។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅ​ក្នុងឱកាស​ចុះ​ចែករង្វាន់ដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះបានថ្លែង​​​កោតសរសើរ​ដល់​បេក្ខជន​ចំនួន ២១៨ នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ទាំង​និទ្ទេស A ,B ,C ,D និង E ក្នុងសម័យប្រលងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ និង​បាន​ផ្តាំផ្ញើដល់សិស្សានុសិស្សដែល​ប្រឡង​ជាប់សញ្ញាបត្រទុតិយភូមិ បន្ត​ខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីបាន​គូសបញ្ជាក់ថា ក្មួយៗសិស្សានុសិស្សដែល​ប្រឡងជាប់ និងជោគជ័យក្នុងការសិក្សាមិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននាំមកនូវមោទកភាពនិងកិត្តិយសសម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ និងកេរ្តិ៍ឈ្មោះដល់សាលារៀន និងស្រុកកំណើតរបស់ខ្លួនថែមទៀត។

លោករដ្ឋមន្រ្តី​បានបង្ហាញមោទកភាពចំពោះលទ្ធផល ដែលសម្រេចបានរបស់សិស្សវិទ្យាល័យសិលាវេទី គាត ឈន់ ក្នុងការប្រឡងនាពេលកន្លងទៅ ហើយពីមួយឆ្នាំទៅមួយឆ្នាំ សិស្សដែលបានប្រឡងបញ្ចប់ការសិក្សាកាន់តែមានកំណើន និងអត្រាជាប់ខ្ពស់។ នេះបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធអប់រំកម្ពុជាក្រោមការកំណែទម្រង់ដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះវិជ្ជារបស់សិស្សានុសិស្ស។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី​បាន​ជំរុញ​​ឲ្យ​សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត និងតាមឧបនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាពនិងសីលធម៌ចូលរួមក្នុងការបម្រើជាតិមាតុភូមិឱ្យរីកចម្រើន។

បេក្ខជន ២១៨ រូបនៅវិទ្យាល័យសិលាវេទី គាត ឈន់ ដែល​បាន​ប្រឡងជាប់​និទ្ទេស​ពី A ដល់ E ត្រូវបានមូលនិធិសិលាវេទីរបស់ឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ ផ្តល់ជូននូវម៉ូតូនិងមួកសម្រាប់សិស្សនិទ្ទេស A និងរង្វាន់ថវិកាសម្រាប់និទ្ទេស B ចំនួន ២០ ម៉ឺនរៀលក្នុងម្នាក់, សិស្សនិទ្ទេស C ចំនួនថវិកា ១៥ម៉ឺនក្នុងម្នាក់, សិស្សនិទ្ទេស D ចំនួន ១២ ម៉ឺនរៀលក្នុងម្នាក់ និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ១០ម៉ឺនរៀលក្នុងម្នាក់។

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បានថ្លែង​​ថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ មាតាបិតាសិស្ស និងសិស្សានុសិស្សសូមថ្លែងអំណរគុណចំពោះឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារដែលបានផ្តួចផ្តើមគំនិតបង្កើតមូលនិធិសិលាវេទី ដើម្បីជួយទ្រទ្រង់ និងគាំទ្រ ក៏ដូចជាផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងរៀនសូត្រ។

មូលនិធិសិលាវេទីបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រនិងលើកទឹកចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ និងបានផ្តល់រង្វាន់លើកទឹកចិត្តជារៀងរាល់ឆ្នាំដល់សិស្សជ័យលាភីនៃការប្រឡង សញ្ញាបត្រទុតិយភូមិ។ រង្វាន់ដែលផ្តល់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំង ២១៨ សម្រាប់សម័យប្រឡង​ឆ្នាំ ២០២៤ មានទឹកប្រាក់ចំនួន ១៩៦ ៦០០ ០០០ រៀលស្មើនឹង ៤៨ ៣៩០ ដុល្លារអាម៉េរិក ដែល​បានទទួលការគាំទ្រពីមូលនិធិសិលាវេទីដឹកនាំដោយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារ, ឯកឧត្តម ឆាន់ សាផាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឆ្លូងដែលគិតគូរយ៉ាងហ្មត់ចត់ និងបានវិនិយោគ​លើការបណ្តុះបណ្តាល​ធនធានមនុស្សនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏ថ្លែងកោតសរសើរដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងជាប់សញ្ញាបត្របានលទ្ធផលល្អ, និង​អរគុណលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូងដែលខិតខំប្រឹងប្រែងបង្រៀន ផ្ទេរចំណេញដឹងដល់សិស្សានុសិស្ស និងមាតាបិតាសិស្សដែលបានលះបង់សព្វបែបយ៉ាងដើម្បីកូនៗខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៧ នាទីutes មុន

អ្នកគាំទ្រសរសើរទង្វើល្អរបស់ នេន ទុំ ក្រោយឃើញសកម្មភាពច្រៀងលក់នំជួយបុរសពិការម្នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ចរាចរណ៍១៨ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ចង់​ជួប​ផ្ទាល់ជាមួយ ពូទីន ក្រោយ​ការចរចា​នៅអ៊ីស្តង់ប៊ុល​អត់​ទទួល​​បាន​ផ្លែផ្កាល្អ

Sokha Hotels

ព័ត៌មានពេញនិយម