ព័ត៌មានជាតិ
វេទិកាពិសេសស្តីពី “សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ជួយជំរុញឱ្យអ្នកចូលរួមបានជជែកគ្នាពីបញ្ហារួមនានា
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ត្រូវបានចាប់ផ្តើមបើកជាផ្លូវការនៅខេត្តសៀមរាប ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានបើកវេទិកាពិសេសស្តីពី “សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ដែលរៀបចំឡើងដោយ IDC-CDI និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នាសណ្ឋាគារ Raffles Grand Hotel Angkor ក្រុងសៀមរាប។

ជាអធិបតីភាព ក្នុងវេទិកានេះ លោក អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មាការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសន៍ថា កត្តាសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ហើយបណ្ដាប្រទេសជាច្រើនក៏ត្រូវការកត្តាសន្តិភាពផងដែរ ទើបជួយឱ្យប្រទេសនោះមានការអភិវឌ្ឍបាន ខណៈប្រទេសមួយចំនួនកំពុងជួបប្រទះនូវបញ្ហាសង្គ្រាម ដែលបានបណ្ដាឱ្យមានការរាំងស្ទះដល់ការអភិវឌ្ឍជាតិរបស់ពួកគាត់។
លោកបន្តថា វេទិកាពិសេសស្តីពី”សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ថ្ងៃនេះ នឹងក្លាយទៅជាចំណែកមួយដ៏សំខាន់ ក្នុងការជួយជំរុញឱ្យបណ្ដាអ្នកចូលរួម និងអ្នកពាក់ព័ន្ធ ក្នុងការផ្លាស់ប្ដូរ និងជជែកគ្នាពីបញ្ហារួមនានា ពាក់ព័ន្ធទៅនឹងវេទិកានេះ។

ចំណែកលោក ប្រាក់ សោភ័ណ អភិបាលខេត្ត លើកឡើងថា ប្រធានបទស្តីពី សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី នៃវេទិកាពិសេស ដែលបាននិងកំពុងរៀបចំឡើងនៅពេលនេះ បានផ្សារភ្ជាប់ជាមួយនឹងសមិទ្ធផល និងការអភិវឌ្ឍរបស់ខេត្តសៀមរាប ដែលគូសបញ្ជាក់ថាខេត្តសៀមរាប ជាទឹកដីអង្គរមួយ ត្រូវបានបញ្ចប់សង្រ្គាមស៊ីវិលចុងក្រោយគេ និយាយក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៩៨ ដោយគិតមកដល់ឆ្នាំ២០២៤ នេះ ទើបតែមានរយៈពេល ២៦ឆ្នាំប៉ុណ្ណោះ សម្រាប់ការស្តារ និងអភិវឌ្ឍលើគ្រប់វិស័យផ្សេងៗក្នុងខេត្ត។
លោកថា «ចំពោះកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI-IDC នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីតថភាពនៃសន្តិភាពដែលយើងមាន និងញុំាងឱ្យព្រឹត្តិការណ៍ទាំងមូល បានដំណើរការទៅប្រកបដោយសោមនស្សរីករាយ ក្រោមកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការរួមគ្នាយ៉ាងល្អប្រសើរ»។

ជាមួយគ្នានេះ លោក André Pastrana Arango (អានទ្រេ ផាសត្រាណា អារ៉ានហ្គូ) ប្រធានអង្គការ CDI-IDC បានថ្លែងថា ខេត្តសៀមរាប ជាទឹកដីដ៏អស្ចារ្យសម្រាប់កម្ពុជា ជាមួយនឹងសមិទ្ធផលកេរដំណែលជាច្រើន ដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរគ្រប់ជំនាន់ និងបន្តថែទាំ រក្សា ការពារ និងអភិវឌ្ឍបន្តដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ។ លើសពីនេះ កម្ពុជាក៏កំពុងបោះពួយទៅមុខឥតឈប់ឈរគ្រប់វិស័យគួរជាទីមោទនៈ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយវេទិកានេះដែរ ក៏ជាការជួបគ្នាដើម្បីធ្វើការផ្លាស់ប្តូរ និងលើកយកបញ្ហាប្រឈមនានា មកពិនិត្យ ពិភាក្សា និងដោះស្រាយផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរជាតិនេះ និងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសណ្ឋាគារ Raffles Grand Hotel Angkor។ បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩គណបក្ស មកពី៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាលមកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕



ដោយ៖ គឿនវេត
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


